Jesus ស្រក់​ទឹក​ភ្នែក ក្រោយ​បំពេញ​ក្ដី​ស្រមៃ ចូល​រួម​​ក្លឹប​យក្ស​១​នេះ

  • 2020-02-19 08:03:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​បាន​សម្រេច​ក្ដី​ស្រមៃ​របស់ខ្លួន យុវជន​វ័យក្មេង Reinier Jesus បាន​​សម្រក់​ទឹក​ភ្នែក ក្នុង​អំឡុង​ពេល​បង្ហាញ​ខ្លួន​ក្នុង​នាម​ជា​កីឡាករ​របស់​ក្លឹប Real Madrid កាល​ពី​ម្សិលមិញ​។ ​

កីឡាករ​ប្រេស៊ីល​វ័យ​ក្មេង បាន​និយាយ​ថា៖ «ខ្ញុំ​ចង់​ចូល​រួម​ចំណែក​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លឹប​យក្ស​អេស្ប៉ាញ​មួយ​នេះ។ ថ្ងៃ​នេះ​ជា​ថ្ងៃ​រីករាយ​បំផុត​សម្រាប់​ខ្ញុំ ព្រោះ​ខ្ញុំ​បាន​បំពេញ​ក្ដី​ស្រមៃ​ពី​កុមារ»។ ​

កីឡាករ​ដែល​ទើប​តែ​បង្ហាញ​ខ្លួន​លើក​ដំបូង កាល​ពី​ឆាំ​មុន​នេះ Reinier ជា​ផ្នែក​មួយ​​ដ៏​សំខាន់ ដែល​​ជួយ​ឱ្យ​​ក្រុម Flamengo ​ឈ្នះ​លីគ​ប្រេស៊ីល និង Copa Libertadores កាល​ពី​រដូវ​កាល​មុន និង​ជា​កីឡាករ​បម្រុង​ មិន​ត្រូវ​បាន​ប្រើ​ក្នុង​ការប្រកួត​ផ្ដាច់ព្រ័ត្រ​ពាន​ Club World Cup កាល​ពី​ខែ​ធ្នូ​ទល់​នឹង ក្រុម​ហង្ស​ក្រហម Liverpool។

ខ្សែ​បម្រើ​ប្រយុទ្ធ​កណ្ដាល​វ័យ​១៨​ឆ្នាំ​ បាន​ចាកចេញ​ពី Flamengo ទៅ​ចូល​រួម​ក្លឹប​ស្ដេច-សនៅ La Liga ក្នុង​តម្លៃ​ខ្លួន ២៦លាន​ផោន​ កាល​ពី​ខែ​កមរា​កន្លងទៅ។

កីឡាករ Top Scorer ពាន​រង្វាន់ World Cup ឆ្នាំ​២០១៨ ក្រោក​អាយុ​១៦​ឆ្នាំ​នៅ​ឌូបៃ​​រូប​នេះ ជា​យុវជន​ប្រេស៊ីល​ទី​៣​ហើយ ដែល​បាន​ចូល​រួម​ជាមួយ Real ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ បន្ទាប់​ពី​ Vinicius Junior និង Rodrygo៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ