កម្ពុជានឹងគ្មានមីននៅឆ្នាំ២០២៥
- 2020-02-19 08:11:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជានឹងគ្មានមីននៅឆ្នាំ២០២៥
ចន្លោះមិនឃើញ
សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ថ្លៃក្នុងឱកាសប្រារពខួបលើកទី២១ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២០ខាងមុខនេះបានបញ្ជាក់ថា ចាប់ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២៥ កម្ពុជាត្រូវការថវិការប្រមាណ ៣៧៧លានដុល្លារ ដើម្បីធ្វើការបោសសម្អាតផ្ទៃដីដែលមានមីន គ្រាប់បែកចង្កោម និងកាកសំណល់ជាតិផ្ទុះពីសង្រ្គាមដែលមាននៅលើផ្ទៃដីប្រមាណ ៨០៦គីឡូម៉ែត្រក្រឡា។
សកម្មភាពបោសសម្អាតមីន និងកាកសំណល់ជាតិផ្ទុះពីសង្រ្គាមជាលក្ខណៈមនុស្សធម៌នៅកម្ពុជាមានរយៈពេល២៨ឆ្នាំមកហើយ(១៩៩២-២០១៩)។ គិតត្រឹមខែធ្នូឆ្នាំ២០១៩ កម្ពុជាបានរំដោះផ្ទៃដីមានមីនបានជិត ២០០០លានម៉ែត្រក្រឡា រកឃើញ និងកម្ចេចចោលគ្រាបមីនប្រឆាំងមនុស្សបានជាង ១លានគ្រាប់ មីនប្រឆាំងរថក្រោះជាង ២ម៉ឺន ៥ពាន់គ្រាប់ គ្រាប់បែបចង្កោម និងកាកសំណល់ជាតិផ្ទុះពីសង្រ្គាមបានជិត ៣លានគ្រាប់ និងបានជនរងគ្រោះដោយសារមីនថយពីចំនួន ៤៣២០នាក់ក្នុងឆ្នាំ១៩៩៦ មកត្រឹម ៧៧នាក់ឆ្នាំ២០១៩៕