Neymar៖ ខ្ញុំឈឺចាប់ណាស់ ពេល PSG អត់ហ៊ានដាក់ខ្ញុំចូលលេង
- 2020-02-19 12:26:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Neymar៖ ខ្ញុំឈឺចាប់ណាស់ ពេល PSG អត់ហ៊ានដាក់ខ្ញុំចូលលេង
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធប្រេស៊ីល Neymar បាននិយាយក្រោយការប្រកួតថា ក្លឹប Paris Saint-Germain ភ័យខ្លាចខ្លួនរបួសពេក ទើបអត់ហ៊ានដាក់ឲ្យខ្ញុំចូលលេង។
កីឡាកររូបនេះបាននិយាយថា៖ " វាពិបាកណាស់ ដែលមិនបានលេង ៤ប្រកួត។ វាមិនមែនជាជម្រើសរបស់ខ្ញុំទេ នេះជាការសម្រេចចិត្តរបស់ខាងក្លឹប និងខាងគ្រូពេទ្យ។ ខ្ញុំមិនពេញចិត្តទេ " ។
Neymar បានបន្តថា៖ " ខ្ញុំចង់លេងណាស់ តែក្លឹបខ្លាចខ្ញុំរបួសពេក ទើបអត់ហ៊ានដាក់ខ្ញុំចូលលេង។ ការសម្រេចចិត្តបែបនេះធ្វើឲ្យខ្ញុំឈឺចាប់ណាស់ " ។
ខ្សែប្រយុទ្ធ Neymar បានត្រលប់មកលើទីលាន ក្រោយអវត្តមានប៉ុន្មានសប្ដាហ៍ ដោយសារតែរបួសឆ្អឹងជំនីរបែបស្រាល។ យ៉ាងណាក៏ដោយ កីឡាកររូបនេះបានស៊ុតចូលមួយគ្រាប់ដែរ ប៉ុន្តែ PSG នៅតែចាញ់ Dortmund ក្នុងលទ្ធផល ២-១៕