កីឡាករ​បារាំង​ម្នាក់​ ពិន័យ​មិន​ឲ្យ​លេង​ ៥ឆ្នាំ​ បន្ទាប់​ពី​ខាំ​របស់​សំខាន់​​គូប្រកួត

  • 2020-02-19 13:20:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ម្នាក់​មក​ពី​ក្រុម​មិនមែន​​អាជីព​ក្នុង​ស្រុក​បារាំង​ Soetrich ត្រូវ​ទទួល​ពិន័យ​ មិន​ឲ្យ​ចូល​រួម​ការ​ប្រកួត​ក្នុង​ស្រុក​រយៈពេល​ ៥ឆ្នាំ​បន្ទាប់​ពី​កីឡាករ​រូប​នេះ​បាន​ ខាំ​ប្រដាប់​ភេទ​គូ​ប្រកួត​។

ហេតុការណ៍​ខាង​លើ​នេះ​ កើត​ឡើង​នៅ​ចំណត​រថយន្ត​ បន្ទាប់​ការ​ប្រកួត​ក្រុម​មិន​អាជីព​ដូច​គ្នា​នៅ​ក្នុង​ប្រទេស​បារាំង​ គឺ​ការ​ប្រកួត​រវាង​ក្រុម​ Soetrich និង​ក្រុម​ Terville តាំង​ពី​ថ្ងៃ​ទី​ ១៧ខែ​វិច្ឆិកា​ ឆ្នាំ​ ២០១៩​កន្លង​មក​ ហើយ​ទើប​តែ​ចែកចាយ​ពេញ​បណ្ដាញ​សង្គម​កាល​ពី​ពេល​ថ្មីៗ​នេះ​។

មូលហេតុ​ដែល​ឈាន​ទៅ​ដល់​រឿង​រ៉ាវ​ខាង​លើ​នេះ​ គឺ​ដោយ​តែ​ជន​រងគ្រោះ​គឺ​កីឡាករ​មក​ក្រុម​មិន​អាជីព​ Terville បាន​ឃាត់​ជម្លោះ​រវាង​ជន​បង្កហេតុ​ខាង​លើ​ និង​កីឡាករ​ម្នាក់​មក​ពី​ក្រុម​របស់​ខ្លួន​។ តែ​ជា​លទ្ធផល​ជន​បង្កហេតុ​នេះ​បាន​ខាំ​ប្រដាប់​ភេទ​របស់​ខ្លួន​ ដែល​តម្រូវ​ឲ្យ​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​ និង​ដេរ​មុខ​របួស​រហូត​ទៅ​ដល់​ ១២​ថ្នេរ​ហើយ​ត្រូវ​សម្រាក​ ៤ថ្ងៃ​។

ក្នុង​រឿង​ក្ដី​ខាង​លើ​នេះ​ តម្រូវ​ឲ្យ​ជន​បង្ក​ដែល​មក​ពី​ក្រុម​ Soetrich ទទួល​ពិន័យ​ មិន​ឲ្យ​ចូល​លេង​ការ​ប្រកួត​ ៥​ឆ្នាំ រី​ឯ​ជន​រង​គ្រោះ​មក​ក្រម​ Terville ក៏​ត្រូវ​ផ្អាក​មិន​ឲ្យ​លេង​ចំនួន​ ៦ខែ​ផង​ដែរ​ដោយ​សារ​ប្រព្រឹត្ត​អំពើ​ហិង្សា​ជួយ​ឃាត់​ជម្លោះ​ខាង​លើ​៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី