ពលរដ្ឋថៃ ភ្លូកទឹកភ្លូកដីទៅទិញឡាន Chevrolet ព្រោះបញ្ចុះតម្លៃពាក់កណ្តាល

  • 2020-02-20 01:00:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពលរដ្ឋថៃជាច្រើននាក់បានភ្លូកទឹកភ្លូកដីទៅក្រុមហ៊ុនលក់រថយន្ត Chevrolet ដើម្បីទិញយករថយន្តដែលខ្លួនស្រលាញ់ ក្នុងតម្លៃទាបមួយនឹកស្មានមិនដល់ បន្ទាប់ពីក្រុមហ៊ុន General Motors សម្រេចចិត្តដកខ្លួនចេញពីប្រទេសថៃ នៅចុងឆ្នាំនេះ។

គួរឲ្យដឹងថា រថយន្ត Chevrolet បានបញ្ចុះតម្លៃខ្លាំងមិនធ្លាប់មាន ខណៈម៉ូដែលខ្លះថ្លៃមិនដល់ពាក់កណ្តាលថ្លៃដើមផង។ ជាក់ស្តែង រថយន្ត Chevrolet Captiva 1.5 LS Turbo បានបញ្ចុះតម្លៃពី ៩៩៩ ០០០បាត មកត្រឹម ៤៩៩ ០០០បាតប៉ុណ្ណោះ។ ដោយឡែក រថយន្ត Colorado Trailboss MT 2WD ដែលមានតម្លៃ ៨៥៩ ០០០បាត សល់ត្រឹមតែ ៦៥៥ ០០០បាតប៉ុណ្ណោះ។

Captiva គឺជារថយន្ត SUV ដែលលក់ដាច់បំផុតមួយរបស់ Chevrolet នៅក្នុងប្រទេសថៃ។

សូមបញ្ជាក់ឲ្យដឹងផងដែរថា ក្រុមហ៊ុន General Motors (GM) បានប្រកាសថា ខ្លួននឹងឈប់លក់រថយន្តម៉ាក Chevrolet នៅក្នុងប្រទេសថៃ ហើយនឹងលក់រោងចក្រក្នុងខេត្ត Rayong របស់ខ្លួនឲ្យទៅក្រុមហ៊ុនរថយន្តចិន Great Wall Motors (GWM) នៅចុងឆ្នាំ២០២០ នេះតែម្តង៕

ប្រភព៖ Bangkokpost   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម