មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត! គ្មានទេ ករណីស្លាប់ដោយសារវីរុសកូរ៉ូណា

  • 2020-02-20 03:48:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រតិកម្មរហ័សមួយរបស់មន្ទីពេទ្យមិត្តភាពខ្មែរសូវៀត លើករណីរបស់ Account Facebook ឈ្មោះ Chham Chhany ដែលបានសរសេរបង្ហោះថា ដំណឹងពីមន្ទីពេទ្យរុស្សី យ៉ាងហោចណាស់មានមនុស្សបីនាក់ស្លាប់ដោយកូរ៉ូណាវីរុស

យោងតាមផេកផ្លូវការ​របស់​មន្ទីពេទ្យមិត្តភាពខ្មែរសូវៀត បានប្រកាសច្រានចោលពត៌មានបំភ្លើសចំពោះការសរសេរបង្ហោះថា មានករណីស្លាប់៣នាក់ ដោយសារកូរ៉ូណាវីរុស នៅមន្ទីពេទ្យរុស្សី។ សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ ខាងមន្ទីពេទ្យរុស្សីនៅមិនទាន់បានរកឃើញមានករណីអ្នកជម្ងឺណាមួយ ដែលបង្កឡើងដោយវីរុសរលាកសូត កូរ៉ូណាថ្មី (COVID19) ចូលមកសម្រាកក្នុងមន្ទីពេទ្យនោះទេ។

បន្ទាប់ពីការច្រានចោលនូវពត៌មានមិនពិតមួយនេះ​ ខាងមន្ទីពេទ្យក៏បានធ្វើការស្នើរសុំទៅដល់សមត្ថកិច្ចដែលពាក់ព័ន្ធដើម្បីចាត់វិធានការចំពោះម្ចាស់ Account Chham Chhany រួមជាមួយនឹងអ្នក ដែលចែករំលែកនូវព័ត៌មានមិនពិតមួយនេះទៅតាមផ្លូវច្បាប់៕

អត្ថបទ៖​ Art

អត្ថបទថ្មី