ឌឺ!កីឡាករ Atletico ចប់​ការ​ប្រកួត​ជាង​១២​ម៉ោង​នៅ​តែ​មិន​ទាន់​ឈប់​អបអរ

  • 2020-02-20 04:13:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​របស់ Atletico Madrid នៅ​តែ​បន្ត​អបអរ​ជ័យជម្នះ ១-០ លើ Liverpool ដោយ​ពួក​គេ​បាន​ស្រែក​ហ៊ោ គ្រវី​កន្សែង​អំឡុង​ពេល​​ម៉ោង​ហ្វឹកហាត់​កាយ​សម្បទា។

Atletico បាន​បង្ហាញ​ភ្ញាក់ផ្អើល​និង​រីករាយ​ក្នុង​កីឡដ្ឋាន Wanda Metropolitano កាល​ពី​យប់​ថ្ងៃ​អង្គារ​ បន្ទាប់​ពី​​លោក Diego Simeone ដឹក​នាំ​ក្រុម​ឈ្នះ Liverpool វគ្គ​១៦​ក្រុម​ចុងក្រោយ​ពាន​រង្វាន់ Champions League ជើង​ទី​១។

យ៉ាងណា​ការ​អបអរ​របស់​កីឡាករ Atletico នៅ​តែ​បន្ត​រហូត​ដល់​ថ្ងៃ​ពុធ ជាង​១២​ម៉ោង​ក្រោយ​ចប់​ការ​ប្រកួត។ វីដេអូ​មួយ​ដែល​បញ្ចេញ​ដោយ​កីឡាករ Sime Vrsaljko លើ​បណ្ដាញ​សង្គម​បង្ហាញ​ពី​កីឡាករ​ Atletico ធាក់​កង់​ហាត់​ប្រាណ​ក្នុង​ក្លឹប Gym ជាមួយ​សំឡេង​ចម្រៀង​​ចាក់​ឭៗ។

កីឡាករ​ខ្លះ​ក៏​បាន​គ្រវី​កន្សែង​ ដូច​ទៅ​នឹង​សកម្មភាព​របស់​អ្នក​គាំទ្រ Atletico ធ្លាប់​ធ្វើ​កាល​ពី​ប្រកួត​នៅ​ថ្ងៃ​អង្គារ​កន្លង​ទៅ។ ជំនួប​ជើង​ទី​ពីរ​នៃ​ក្រុម​ Liverpool ទល់​នឹង Atletico ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១១ ខែ មីនា​ខាង​មុខ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ