តាមពិត Haaland ប៊ិះទៅលេងនៅ ក្លឹបធំមួយនៅអ៊ីតាលី!
- 2020-02-20 14:08:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាមពិត Haaland ប៊ិះទៅលេងនៅ ក្លឹបធំមួយនៅអ៊ីតាលី!
ចន្លោះមិនឃើញ
លោក Sebastiano Nelaប្រធានក្លឹប Roma បាននិយាយនៅក្នុងសារព័ត៌មាន Radio Centro Suono Sport នាពេលថ្មីៗនេះថា កាលពី ២ឆ្នាំមុនខ្សែប្រយុទ្ធសញ្ជាតិន័រវែស Erling Haaland កៀកនឹងទៅលេងនៅ Roma ទៅហើយ តែត្រូវបានអតីតនាយកផ្នែកកីឡាក្លឹបនេះលោកMonchi បដិសេធ។
ប្រធានក្លឹប Roma រូបនេះបាននិយាយថា ៖ " កាលពី ២ឆ្នាំមុនខាងក្លឹបរបស់យើងបានផ្ដល់ឱកាសឲ្យ Haaland មកក្លឹបយើងក្នុងតម្លៃខ្លួនជាង ៤.៣លានដុល្លារ ដោយសារតែអតីតកីឡាករយើងម្នាក់បានលើកសរសើរពីសមត្ថភាពរបស់ខ្សែប្រយុទ្ធវ័យក្មេងរូបនេះទៅកាន់លោក Monchi "។
លោក Nela បានបន្តថា ៖ " ប៉ុន្តែចុងក្រោយលោក Monchi បែរជាបដិសេធនឹងគេវិញ ដូច្នេះហើយគេក៏ទៅលេងនៅក្លឹប Red Bull Salzburg តែម្ដង "។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះខ្សែប្រយុទ្ធ Erling Haaland បានមកលេងឲ្យក្លឹប Borussia Dortmund បន្ទាប់ពី កីឡាកររូបនេះបានចាកចេញពីក្លឹប Rell Bull Salzburg កាលពីដើមខែមករា កន្លងទៅនេះ៕