មណ្ឌល​តាកែវ​ ក្រុម​ចូលរួម​កាន់តែ​ច្រើន​រហូត​ ៤៨​ក្រុម​ ពាន Tiger Street Football 2020

  • 2020-02-21 09:06:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​រង្វាន់​បាល់ទាត់​ Tiger Street Football 2020​ មណ្ឌល​ទី៧​ ក្នុង​ខេត្ត​តាកែវ​ បាន​ចាប់​គូ​រួច​ហើយ​មុន​នេះ​ ខណៈ​ក្រុម​ចូលរួម​ប្រកួត​ប្រជែង​ឆ្នាំ​នេះ​កើនឡើង​រហូត​ដល់​ ៤៨​ក្រុម​ ត្រៀម​រួចរាល់​សម្រាប់​ព្រឹក​ស្អែក​នេះ​ ។​

ទិដ្ឋភាព​សន្និសីទ​សារព័ត៌មាន​មុន​នេះ​

មណ្ឌល​ខេត្ត​តាកែវ​ នៅ​ឆ្នាំ​ ២០១៩​ ដែល​ជា​ឆ្នាំ​ចាស់​នោះ​គឺ​មាន​ក្រុម​ចូលរួម​ ៣២​ក្រុម​ និង​ជើងឯក​ប្រចាំ​មណ្ឌល​កាល​នោះ​បាន​លើ​ក្រុម​ យានដ្ឋាន​សំណាង(១)។​ សម្រាប់​ការ​ប្រកួត​ជា​ថ្មី​នៅ​មណ្ឌល​នេះ ​គឺ​មាន​ក្រុម​ចូលរួម​សរុប​ ៤៨​ក្រុម​ នឹង​ចាប់​ផ្ដើម​ប្រកួត​ពី​ព្រឹក​ថ្ងៃ​ទី២២-​២៣​ ខែ​កុម្ភៈ​ ២០២០​ នៅ​ផ្សារ​បុរីរស្មី។​ ក្នុង​មណ្ឌល​ទី៧​ នេះ​គឺ​តម្រូវ​យក​ក្រុម​ខ្លាំង​ចំនួន​ ៥​ក្រុម​ បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី២៩​ ខែ​កុម្ភៈ​ ដល់​ថ្ងៃ​ទី១​ ខែ​មីនា​ ២០២០។​

ទិដ្ឋភាព​សន្និសីទ​សារព័ត៌មាន​មុន​នេះ​

មណ្ឌល​ទី៧​ ខេត្ត​តាកែវ​ ក្រុម​ដែល​អាច​មក​ដាក់​ពាក្យ​ប្រកួត​បាន​គឺ​មក​ពី​បណ្ដា​ខេត្ត​ដូច​ជា៖​

តាកែវ​ ព្រៃវែង ​ស្វាយរៀង​

ឈប់​ទទួល​ពាក្យ​ថ្ងៃ​ទី​១៩ ​ខែ​កុម្ភៈ​ ២០២០

ប្រកួត​ថ្ងៃ​ទី​២២-២៣ ខែ​កុម្ភៈ​ ២០២០​

ទិដ្ឋភាព​សន្និសីទ​សារព័ត៌មាន​មុន​នេះ​

ជយលាភី​មណ្ឌល​ខេត្ត​តាកែវ​នេះ​នឹង​ទទួល​បាន​ប្រាក់​រង្វាន់៖​

  • ក្រុម​ឈ្នះ​លេខ១​ ទទួល​បាន​ប្រាក់​រង្វាន់​ ១​ ៥០០ដុល្លារ​

  • ក្រុម​ឈ្នះ​លេខ២​ ទទួល​បាន​ប្រាក់​រង្វាន់​ ១​ ០០០​ដុល្លារ​

  • ក្រុម​ឈ្នះ​លេខ៣​ ទទួល​បាន​ប្រាក់​រង្វាន់​ ៥០០​ដុល្លារ​

  • ក្រុម​ឈ្នះ​លេខ៤​ ទទួល​បាន​ប្រាក់​រង្វាន់​ ២០០​ដុល្លារ​

បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​នៅ​ពេល​ថ្ងៃ​ហើយ​នោះ​ Tiger Beer​ ក៏​មាន​ការ​ប្រគំ​តន្ត្រី​ចំនួន​២យប់​ផង​ដែរ​ នៅ​រាត្រី​ថ្ងៃ​ទី២២​ និង​ថ្ងៃទី២៣​ មាន​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​រស្មី​ហង្ស​មាស​ ដែល​មាន​តារាង​ចម្រៀង​ល្បីៗ​ឈ្មោះ​នៅ​កម្ពុជា​ដូច​ជា​ ព្រាប​ សុវត្ថិ​ ណុប​ ប៉ារិទ្ធ​ ZONO​ និង​អ្នក​ចម្រៀង​មួយ​ចំនួន​ទៀត៕​

ទិដ្ឋភាព​សន្និសីទ​សារព័ត៌មាន​មុន​នេះ​

អត្ថបទ៖ នួន ស៊ីណា​