រដ្ឋមន្ត្រី​សាធារណការ ដឹកនាំ​ក្រុម​ការងារ​ជិះកង់​ពិនិត្យ​ស្ថានភាព​ផ្លូវ​

  • 2020-02-22 04:42:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ បាន​ដឹកនាំ​ក្រុមការងារ ជិះកង់​ដើម្បី​ត្រួតពិនិត្យ​ស្ថានភាព​ផ្លូវជាតិ​លេខ ២១ ដែល​មាន​ទីតាំង​នៅ​ស្រុក​កោះធំ ខេត្ត​កណ្ដាល។

បើ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ក្រៅ​ពី​ត្រួត​ពិនិត្យ​ផ្លូវ ក៏​អញ្ជើញ​ត្រួត​ពិនិត្យ​ការ​សាងសង់​អាង​ទឹក​នៅ​ក្នុង​កីឡដ្ឋាន​ស្រុក​កោះធំ​ផង​​ដែរ។ លើស​ពី​នេះ​ទៅ​ទៀត​ ឯកឧត្ដម​ក៏​បាន​អញ្ជើញ​សាកសួរ​បង​ប្អូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្រែ​ចម្ការ ព្រម​ទាំង​បងប្អូន​កម្មករ​ កម្មការិនី​កាត់ដេរ​ផង​ដែរ។

គួរ​បញ្ជាក់​ផង​ដែរ​ថា យុទ្ធនាការ​ជិះ​កង់​ត្រួតពិនិត្យ​ផ្លូវ​ត្រូវ​បាន​ដាក់​ចេញ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ។ បើ​យោង​តាម​ការ​លើកឡើង​របស់​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​ នា​ពេល​កន្លង​មក​បាន​ឲ្យ​ដឹង​ថា ការ​ជិះកង់​មើល​ផ្លូវ​បែប​នេះ គឺ​មាន​ប្រសិទ្ធភាព​ជាង​ការ​ជិះឡាន។

នេះ​ក៏​ព្រោះ​តែ​ការ​ជិះ​កង់​អាច​មើល​បាន​ទំហំ​ខូច​ខាត​ផ្លូវ​គ្រប់​ជ្រុង​ជ្រោយ ចំណែក​ឯ​ការ​ជិះ​ឡាន​ពេល​ខ្លះ ធ្វើ​ឲ្យ​ក្រុម​ការងារ​ងងុយ​គេង​ក្នុង​ឡាន៕

ខាង​ក្រោម​នេះ​ជា​វីដេអូ​៖

អត្ថបទ៖ ហ៊ីម រស្មី

អត្ថបទពេញនិយម