City ឈ្នះ​ Leicester ក្រៅ​ដី​បន្ត​ពន្យារ​ការ​លើក​ពាន​របស់​ Liverpool

  • 2020-02-22 22:58:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester City បាន​យក​ឈ្នះ Leicester ក្នុង​លទ្ធផល​ ១​ទល់​នឹង​០​ ក្នុង​ការ​ប្រកួត​ Premier League សប្ដាហ៍​ទី២៧។

ជំនួប​កាល​ពី​យប់​មិញ​ម្ចាស់​ផ្ទះ​មិន​សូវ​មាន​ឱកាស​ច្រើន​ប៉ុន្មាន​ដែរ​ ខណៈ​ក្រុម​ភ្ញៀវ​ដែល​គ្រប់​គ្រង​បាល់​រហូត​៦៨% ស៊ុត​១៨​ជើង​នោះ​រក​គ្រាប់​បាន​ចុង​ម៉ោង​ទៅ​ហើយ​គឺ​នៅ​នាទី​៨០​ ស៊ុត​បញ្ចូល​ទី​ដោយ​ Gabriel Jesus។​ ប្រកួតAguero​ បាន​ទាត់​ប៉េណាល់ទី​១​ជើង​ប៉ុន្តែ​ត្រូវ​ជួយ​សង្គ្រោះ​ដោយKasper Schmeichel​។

Leicester ត្បិត​ចាញ់​មែន​ប៉ុន្តែ​នៅ​បន្ត​ឈរ​លេខ​៣​ក្នុង​តារាង​លីគ​កំពូល​ តាម​ពី​ក្រោយ​ Man City ចំនួន​៧​ពិន្ទុ​និង​នាំ​មុខ​គូ​ប្រជែង​ Chelsea ចំនួន​៦​ពិន្ទុ។​ ក្រុម​លោក​ Pep Guardiola វិញ​​បាន​បន្ថយ​គម្លាត​មក​ត្រឹម​១៩​ពិន្ទុ​ចាញ់​ប្រៀប​ Liverpool​៕

ប្រភព៖ BBC   ប្រែសម្រួល៖ សៀនហួរ

អត្ថបទពេញនិយម