Ronaldo បន្ត​ស៊ុត​ចូល​ឲ្យ​ Juventus ចំ​ប្រកួត​ទី​១០០០​ក្នុង​អាជីព​

  • 2020-02-22 23:29:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Juventus បាន​យក​ឈ្នះ​ SPAL ២-១ ក្នុង​ការ​ប្រកួត​ Italy Serie A សប្ដាហ៍​ទី​២៥​ដើម្បី​បន្ត​កាន់​កាប់​តំណែង​កំពូល​តារាង។​

ជំនួប​​យប់​មិញ​​ជា​ការ​បង្ហាញ​ខ្លួន​លើក​ទី​១០០០​​របស់​​ Cristiano Ronaldo ក្នុង​អាជីព​បាល់ទាត់​ ​ក្នុង​នោះ​តារា​ឆ្នើម​សញ្ជាតិ​ព័រទុយហ្គាល់​រក​បាន​១​គ្រាប់​នៅ​នាទី​៣៩​ជួយ​ក្រុម​ឈ្នះ​ការ​​ប្រកួត។​ Ramsey ស៊ុត​បាន​១​គ្រាប់​ដែរ​ឲ្យ​ Juventus នៅ​នាទី​៦០​ ហើយ​ម្ចាស់​ផ្ទះ​ស៊ុត​បញ្ចូល​ទី​ដោយ ​Petagna នាទី​៦៩​ជា​ការ​ទាត់​ប៉េណាល់ទី។​

Ronaldo បច្ចុប្បន្ន​ស៊ុត​ចូល​ទី​៣៦​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៣៦​លើក​ទាំង​នៅ​ក្លឹប​អាជីព​នឹង​ក្រុម​ជម្រើស​ជាតិ។​ បើ​អាច​រក​បាន​១​គ្រាប់​ទៀត​នៅ​សប្ដាហ៍​ក្រោយ​ទល់​នឹង Inter Milan កីឡាករ​ជើង​ស៊ុត​វ័យ​៣៥​ឆ្នាំ​រូប​នេះ​នឹង​បំបែក​កំណត់ត្រា​ស៊ុត​ជាប់​គ្នា​យូរ​ជាង​គេ​នៅ​ Serie A (១២​ប្រកួត)៕ ​

ប្រភព៖ Dailymail   អត្ថបទ: រ័ត្ន

អត្ថបទថ្មី