ទិដ្ឋភាពខាងក្នុងកប៉ាល់ដឹករថយន្តរាប់ពាន់គ្រឿង ដែលក្រឡាប់នៅឆ្នេរសមុទ្រ

  • 2020-02-24 07:13:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កប៉ាល់​កូរ៉េ​ខាង​ត្បូង​ MV Golden Ray ដែល​បាន​ក្រឡាប់​កាល​ពី​ថ្ងៃ​ទី ៨ ខែ​កញ្ញា ឆ្នាំ​មុន ក្រោយ​ចេញ​ពី​ផែ​ Brunswick Port នៃ​រដ្ឋ​ Georgia សហរដ្ឋអាមេរិក​ ចម្ងាយ​ប្រមាណ ១១០ គីឡូម៉ែត្រ​​ពី​ទីក្រុង​ Savannah។ មក​​ទល់​ពេល​នេះ កប៉ាល់​យក្ស​នៅ​តែ​ជាប់​គាំង​​នៅ​​ឆ្នេរ​សមុទ្រ ហើយ​បាន​លិច​ចូល​ទៅ​ក្នុង​ខ្សាច់​បន្តិច​ម្ដងៗ។

នាវិក​​ទាំង ២៤ រូប​នៃ​កប៉ាល់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ ប៉ុន្តែ​ជោគ​វាសនា​នៃ​រថយន្ត​ជិត ៤ ២០០ គ្រឿង ដែល​ជាប់​ក្នុង​កប៉ាល់​ មិន​សំណាង​ប៉ុន្មាន​ឡើយ។ សារព័ត៌មាន The Drive បាន​បង្ហាញ​រូបភាព​មួយ​ចំនួន ដែល​ជា​ទិដ្ឋភាព​ខាង​ក្នុង​នៃ​កប៉ាល់​យក្ស​ដែល​បាន​ក្រឡាប់។

​ដំបូង​ឡើយ​ មាន​ប្រភព​មួយ​ចំនួន​បាន​និយាយ​ថា​ កប៉ាល់​​គឺ​មាន​ដឹក​រថយន្ត​ Hyundai និង Kia និង​ម៉ាក​រថយន្ត​ដទៃ​ទៀត។ យ៉ាងណាក្ដី​អ្នក​តំណាង Hyundai បញ្ជាក់​ថា​មិន​មាន​រថយន្ត​ Hyundai នៅ​ក្នុង​នោះ​ឡើយ ចំណែក​ Kia វិញ​នៅ​មិន​ទាន់​បញ្ជាក់​អំពី​ព័ត៌មាន​នេះ​នៅ​ឡើយ។ ផ្អែក​តាម​រូបភាព​ទិដ្ឋភាព​ខាង​ក្នុង គេ​អាច​​ឃើញ​ថា​ក្នុង​នោះ​មាន​រថយន្ត​ Chevrolet Tahoe និង Suburban ផង​ដែរ។គួរ​ដឹង​រថយន្ត​ទាំង​នេះ​គឺ​ត្រូវ​ដឹក​ទៅ​កាន់​មជ្ឈិមបូព៌ា។

សមត្ថកិច្ច​អាមេរិក​នៅ​តែ​កំពុង​រិះរក​ផែនការ​ដើម្បី​ស្រង់​កប៉ាល់​យក្ស​នេះ និង​យក​រថយន្ត​ដែល​ជាប់​ខាង​ក្នុង​ចេញ​មក​ក្រៅ។ ក្រុមអ្នកជួយសង្គ្រោះបានដាក់ផ្ទាំងថ្មធំៗ ជាបណ្តោះអាសន្ននៅជុំវិញកប៉ាល់ដើម្បីឃាំង​មិន​ឱ្យ​ទឹក​រលក​រុញច្រាន​វា​បាន៕

ប្រភព៖ Zing   ប្រែ​សម្រួល៖ សុខហេង