De Bruyne ៖ Man City នឹង​នៅ​តែ​បរាជ័យ​ បើ​ធ្វើ​អត់​បាន​រឿង​មួយ

  • 2020-02-24 13:06:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ក្លឹប​ Manchester City កីឡាករ​ De Bruyne បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នា​ពេល​ថ្មីៗ​នេះ​ថា​ ប្រសិន​បើ​ជា​ក្លឹប​របស់​គេ​មិន​ឈ្នះ​ពាន​រង្វាន់​ UEFA Champions League នៅ​រដូវ​កាល​នេះ​ទេ​ ម្នាក់​ៗ​នឹង​ថា​ ក្លឹប​របស់​គេ​នៅ​តែ​ជា​ក្លឹប​បរាជ័យ​ដូច​កាល​ពី​ ៥​ឆ្នាំ​មុន​អញ្ចឹង​។

Bruyne បាន​និយាយ​ថា​ ៖ " ប្រសិន​ជា​ក្លឹប​របស់​ខ្ញុំ​មិន​ឈ្នះ​ពាន​រង្វាន់​ UEFA Champions League នៅ​រដូវ​កាល​នេះ​ទេ​ ម្នាក់​ៗ​នឹង​ថា​ក្លឹប​របស់​ខ្ញុំ​នៅ​តែ​ ជា​ក្លឹប​បរាជ័យ​ដូច​កាល​ពី​ ៥​ឆ្នាំ​មុន​អញ្ចឹង​ "។

ខ្សែ​បម្រើ​រូប​នេះ​បាន​បន្ត​ថា​ ៖ " វា​ជា​ពាន​រង្វាន់​មួយ​ ដែល​ក្លឹប​ខ្ញុំ​មិន​ទាន់​បាន​នូវ​ឡើយ​។ ខាង​ក្លឹប​របស់​ខ្ញុំ​ចង់​ឈ្នះ​គ្រប់​ប្រកួត​ទាំង​អស់ ​ក្នុង​ការ​ប្រកួត​ដណ្ដើម​ពាន​រង្វាន់​មួយ​ នេះ​ប៉ុន្តែ​ពេល​ខ្លះ​យើង​លេង​ប៉ះ​ក្លឹប​ ដែល​ខ្លាំង​ជាង​យើង​ដូច​ជា​ក្លឹប​ Liverpool ជា​ដើម​នៅ​ក្នុង​រដូវ​កាល​​នេះ​ "។

​ Manchester City ​នឹង​ត្រូវ​ប្រកួត​ប៉ះ​នឹង​ក្លឹប​ Real Madrid នា​ថ្ងៃ​ទី ២៧​ខែ​ កុម្ភៈ​ខាង​មុខ​នេះ​ ក្នុង​ការ​ប្រកួត​ UEFA Champions League វគ្គ​ ១៦​ក្រុម​ចុង​ក្រោយ​៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម