បែកធ្លាយវីដេអូ iOS 14 បង្ហាញអំពីការផ្លាស់ប្ដូរទាំងស្រុងលើ Multitasking

  • 2020-02-25 01:36:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ធម្មតា​នៅ​អំឡុង​ពេល​នេះ ក្រុម​ការងារ Apple តែង​ផ្ដោត​លើ​រឿង​សំខាន់​ចំនួន​ពីរ នោះ​គឺ iOS ជំនាន់​ថ្មី​ដែល​​គ្រោង​បង្ហាញ​ក្នុង​កម្មវិធី WWDC នា​ខែ​មិថុនា និង iPhone ស៊េរី​ថ្មី​ដែល​ប្រកាស​ចេញ​នៅ​អំឡុង​ខែ​កញ្ញា។

សម្រាប់ iOS 14 មិន​បាច់​ចាំ​ដល់​ខែ​មិថុនា ដើម្បី​ដឹង​អំពី​ចំណុច​ថ្មី​របស់​វា​នោះ​ទេ ដោយ​សារ​មាន​ការ​លេច​ធ្លាយ​ធំ​មួយ​ អាច​ឲ្យ​ឃើញ​មុន​អំពី iOS 14 ដំណើរ​ការ​លើ iPhone។ វា​បាន​បង្ហាញ​អំពី​ការ​ផ្លាស់​ប្ដូរ​ទាំង​ស្រុង​លើ​​ផ្ទាំង Multitasking។

​ក្នុង​​វីដេអូ​គឺ​បង្ហាញ​អំពី​​ផ្ទាំង​ Multitasking ថ្មី ដែល​ដំណើរ​ការ​លើ iPhone 11 Pro Max។ Multitasking ថ្មី​លើ iOS 14 នេះ គឺ​មាន​លក្ខណៈ​ស្រដៀង​នឹង​អ្វី​ដែល Apple ប្រើ​លើ iPadOS របស់​ខ្លួន​ដែរ។ វា​មិន​បង្ហាញ​ជា​ជួរ​ៗ​បង្ហាញ​អំពី​សភាព​នៃ​កម្មវិធី​មួយៗ​ដូច​មុន​នោះ។

Ben Geskin អ្នក​ចែក​រំលែក​ដំណឹង​លេច​ធ្លាយ​ល្បី​ឈ្មោះ​ម្នាក់ ​ក៏​បាន​បង្ហាញ​រូបភាព​នៃ​ផ្ទាំង Settings ដែល​បញ្ជាក់​ថា​ផ្ទាំង​ Multitasking ថ្មី នេះ​មិន​មែន​ជា​ការ Jailbreak នោះ​ឡើយ​។ វា​គឺ​ជា​​​ផ្នែក​មួយ​​នៃ​ការ​ធ្វើ​តេស្ត​សាក​ល្បង​ផ្ទៃ​ក្នុង​របស់ Apple៕​​​​​

ប្រភព៖ Bgr   ប្រែ​សម្រួល៖ សុខហេង