ដូណាល់ ត្រាំនិយាយអ្វីខ្លះពីមេដឹកនាំឥណ្ឌា នៅចំពោះមុខហ្វូងមនុស្ស ១០ម៉ឺននាក់ក្នុងទស្សនកិច្ចផ្លូវការ?

  • 2020-02-25 02:18:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតីអាម៉េរិកដូណាល់ ត្រាំបានទទួលនូវការស្វាគមន៍ដ៏អណ្ដែតអណ្ដូងនិងមនោសញ្ចេតនាទៅកាន់ប្រទេសឥណ្ឌាកាលពីថ្ងៃចន្ទទី២៤កុម្ភៈ ដោយថ្លែងទៅកាន់ហ្វូងមនុស្សដ៏ធំនិងកាន់ដៃគ្នាជាមួយភរិយារបស់គាត់នៅឯប្រាសាទតាចម៉ាហាល់ក្នុងដំណើរទស្សនកិច្ចផ្លូវការ ដោយមានការថតរូបដ៏ធំប៉ុន្តែមានលទ្ធផលតិចតួច។

នៅឯកីឡដ្ឋានកីឡាគ្រីឃីតដ៏ធំបំផុតនៅរដ្ឋគូចារ៉ាត់ដែលជាស្រុកកំណើតរបស់លោកម៉ូឌីនៅភាគខាងលិចប្រទេសឥណ្ឌា លោកត្រាំបានសរសើរដល់មេដឹកនាំស្តាំនិយមឥណ្ឌារូបនេះថាជា “មេដឹកនាំឆ្នើម ជាម្ចាស់ជើងឯកដ៏អស្ចារ្យរបស់ឥណ្ឌា” នៅចំពោះមុខហ្វូងមនុស្សប្រហែល ១០០.០០០ នាក់។ លោកត្រាំបានប្រាប់ហ្វូងមនុស្សដ៏ត្រេកអរដែលពាក់មួកត្រាំយ៉ាងដូច្នេះថា “អាម៉េរិកស្រឡាញ់ឥណ្ឌា។ អាម៉េរិកគោរពឥណ្ឌា ហើយអាម៉េរិកនឹងក្លាយជាមិត្តស្មោះត្រង់និងស្មោះស្ម័គ្រចំពោះប្រជាជនឥណ្ឌាជានិច្ច។” ឆែកមើលឈ្មោះខ្សែភាពយន្តបូលីវូដនិងអ្នកកីឡាគ្រីឃីតឥណ្ឌា លោកត្រាំ ដែលភ្នែកម្ខាងផ្តោតលើការបោះឆ្នោតនៅក្នុងខែវិច្ឆិកាខាងមុខ បានសម្តែងការគោរពដល់ពលរដ្ឋអាម៉េរិកដើមកំណើតឥណ្ឌា ៤ លាននាក់ថាជា “ប្រជាជនពិសេសពិតប្រាកដ។” លោកម៉ូឌីបាននិយាយថា “ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីត្រាំបានបើកទំព័រថ្មីមួយនៅក្នុងទំនាក់ទំនងរបស់យើង ជាទំព័រមួយដែលនឹងកត់ត្រាអំពីវឌ្ឍនភាពនិងភាពរុងរឿងរបស់ប្រជាជនអាម៉េរិកនិងឥណ្ឌា។ ពិភពលោកទាំងមូលបានដឹងពីអ្វីដែលប្រធានាធិបតីត្រាំបានធ្វើដើម្បីបំពេញក្តីសុបិនរបស់អាម៉េរិក”។

ទោះយ៉ាងណា ប៉ូលិសម្នាក់និងជនស៊ីវិលយ៉ាងហោចណាស់ ៣ នាក់ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នានៅទីក្រុងញូវដេលី ពោលគឺមួយម៉ោង មុនពេលប្រធានាធិបតីអាម៉េរិកចូលមកដល់រដ្ឋធានីឥណ្ឌា៕

ប្រភព ៖ rasmeinews