មើល​វីដេអូ​ហាត់​រាំនេះ​ហើយ​ បាន​ដឹង​ថា​ Lisa ឆ្លាត​យ៉ាង​ណា​ពេល​ចាប់ក្បាច់រាំម្ដងៗ

  • 2020-02-25 03:39:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រប់​ពេល​ដែល​មាន​មុខ​ Lisa សមាជិក​ក្រុម BLACKPINK ឡើង​សម្ដែង​ ឃើញ​ថា​នាង​តែង​តែ​ធ្វើ​ឲ្យ​ម្នាក់​ចំហ​មាត់​នឹង​ក្បាច់​រាំ​គ្រវី​ញាក់សាច់របស់​នាង​មិន​ដែល​ខាន។

ឃើញ​ Lisa រាំ​ម្ដងៗ​ ម្នាក់ៗ​ប្រាកដ​ជា​យល់​ និង​ជ្រាប​កាន់​តែ​ច្បាស់ថា​ហេតុ​អ្វី​នាង​មាន​តួ​នាទី​ក្នុង​ក្រុម​ថា​ អ្នក​រា​នាំមុខ និង​សំខាន់​ជាងគេ។

មិន​មែន​ពូកែ​តែ​រាំ​ទេ នាង​ក៏​ឆ្លាត​ខ្លាំង​ក្នុង​ការ​ចាប់​ក្បាច់ ឬ​រហ័ស​នឹង​ចាំ​អ្វី​ដែល​គេ​បង្ហាត់​ដែរ។ ដូច​ក្នុង​វីដេអូ​ខាង​ក្រោម​នេះ​ Lisa និង​ក្រុម​រាំ កំពុង​តែ​ហាត់​រាំ​ ចាប់​យក​ក្បាច់​ដែល​ Choi Young Joon (អ្នក​បង្កើត​ក្បាច់រាំ​ល្បី​ឈ្មោះ​នៅ​កូរ៉េ) បង្ហាត់​រាំ​បទ​ «Good Thing» របស់​ Zedd និង​ Kehlani។

គ្រាន់​តែ​ឃើញ​គ្រូ​បង្ហាញ​ក្បាច់ និង​ប្រាប់​ខ្លះៗតែមួយដង​ Lisa ពិត​ជា​អាច​រាំតាម​បាន​ទាំង​ស្រុង​ គ្មាន​ខុស​មួយក្បាច់ឡើយ។ ទស្សនាវីដេអូដូចខាងក្រោម​ នឹង​ដឹង​ច្បាស់៖

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម