ប្រទេសអឺរ៉ុបមួយ ហាមមិនឲ្យក្មេងៗហាត់តែតបាល់
- 2020-02-25 12:15:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រទេសអឺរ៉ុបមួយ ហាមមិនឲ្យក្មេងៗហាត់តែតបាល់
ចន្លោះមិនឃើញ
សមាគមបាល់ទាត់អង់គ្លេស FA បានប្រកាសថា កីឡាករក្មេងដែលមានវ័យក្រោម ១២ឆ្នាំនឹងហាមឃាត់មិនឲ្យហ្វឹកហាត់ ខាងតែតបាល់ទៀតទេនៅតាមក្លឹបក្នុងលីគអង់គ្លេស។
បើតាមការសិក្សាស្រាវជ្រាវអស់រយៈពេលជាច្រើនឆ្នាំមក ពោលគឺចាប់តាំងពីការស្លាប់កីឡាករ Jeff Astle មកបានបង្ហាញឲ្យឃើញថា សកម្មភាពតែតបាល់នេះបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ខួរក្បាល។
ទោះជាយ៉ាងណា ការសិក្សាស្រាវនេះ ត្រូវបានលើកឡើងជាផ្លូវការនៅក្នុងឆ្នាំ ២០១៩ដោយសកលវិទ្យាល័យ Glasgow ដែលបានធ្វើការពិនិត្យសុខភាព លើអតីតកីឡាករ ៧៦៧៦នាក់។
ជាលទ្ធផលតាមការសិក្សាស្រាវជ្រាវនេះ ត្រូវបានរកឃើញថា អតីតកីឡាករទាំងនោះនឹងមានឧកាសកើត ជំងឺស្លាប់ខួរក្បាល ជំងឺវង្វេងវង្វាន់ និងជំងឺផ្សេងៗទៀត ដែលធ្វើឲ្យប៉ះពាល់ខួរក្បាលធ្ងន់ធ្ងរ៕