សាលាក្រុង​ប្រកាស​រក​ ក្រុម​ហ៊ុន​ចូល​រួម​ដេញ​ថ្លៃ​ លើ​ការ​ផ្ដល់​សេវា​ប្រមូល​សំរាម​

  • 2020-02-25 14:19:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ថ្ងៃ​នេះ​ដែរ​ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចេញ​លិខិត​ផ្សព្វផ្សាយ​មួយ​ ដែល​ស្ដី​អំពី​ ការ​អញ្ជើញ​ចូល​រួម​ដេញ​ថ្លៃ​ លើ​ការ​ផ្ដល់​សេវា​ប្រមូល​ និង​ដឹក​ជញ្ជូន​សំរាម​ សំណល់​រឹង​។

បើ​យោង​តាម​លិខិត​នេះ​ បាន​ឲ្យ​ដឹង​ថា​ សាលា​ក្រុង​ភ្នំពេញ​ កំពុង​ស្វែង​រក​ក្រុមហ៊ុន​នៅ​ក្នុង​ស្រុក​ ក្រុម​ហ៊ុន​អន្តរជាតិ​ និង​ក្រុម​ហ៊ុន​បណ្ដាក់​ទុន​រួម​គ្នា​ទាំង​អស់​ ដែល​មាន​សមត្ថភាព​ បទពិសោធន៍​ និង​ហិរញ្ញវត្ថុ​គ្រប់គ្រាន់​ទៅ​តាម​ស្តង់ដារ​អន្តរជាតិ​ ដើម្បី​ធ្វើ​ការ​ផ្ដល់​សេវា​ខាង​លើ​នេះ​ នៅ​តាម​ ៣តំបន់​ផ្សេងៗ​គ្នា​ក្នុង​រាជធានី​ភ្នំពេញ​។

នៅ​លិខិត​ដដែល​នេះ​បាន​បញ្ជាក់​ថា​ ក្រុមហ៊ុន​ណា ដែល​​ត្រូវ​បាន​ធ្វើ​ការ​ជ្រើស​រើស​រួច​ ក្រុម​ហ៊ុន​ទាំង​នោះ​នឹង​ត្រូវ​ ឆ្លង​កាត់​ ២​ដំណាក់​កាល​បន្តបន្ទាប់​ផ្សេង​ៗ​គ្នា​ ដោយ​នៅ​ដំណាក់​កាល​ទី​ ១​ក្រុមហ៊ុន​ទាំង​នោះ​​ នឹង​មាន​សិទ្ធ​នៅ​ក្នុង​ការ​ដេញ​ថ្លៃ​បន្ត និង​ដំណាក់កាល​ទី​ ២​ជា​ដំណាក់កាល​លទ្ធកម្ម​។

ខាង​ក្រោម​នេះ​ជា​ព័ត៌មាន​លំអិត​៖

អត្ថបទ៖ ហ៊ីម រស្មី