BBC ចុះ​ថា ក្ដី​សង្ឃឹម​របស់ Chelsea នៅ UCL រដូវ​កាល​នេះ​​ចប់​ហើយ

  • 2020-02-26 02:23:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សារព័ត៌មាន​ធំ​របស់​អង់គ្លេស BBC បាន​ចុះ​ផ្សាយ​ថា​ដំណើរ​របស់ Chelsea នៅ​ពាន​រង្វាន់ Champions League រដូវ​កាល​នេះ​​គឺ​ចប់​ហើយ បន្ទាប់​ពី​ចាញ់ Bayern Munich ក្នុង​ដី​ខ្លួន​ឯង Stamford Bridge ៣-០ វគ្គ​១៦​ក្រុម​ចុងក្រោយ។

៣​គ្រាប់​របស់ Bayern កើង​ឡើង​ដោយ​​ខ្សែ​បម្រើ​ប្រយុទ្ធ Serge Gnabry ធ្វើ​បាន​២​គ្រាប់​ម្នាក់​ឯង និង Robert Lewandowski ទាត់​ចូល​មួយ​គ្រាប់។ ការ​បរាជ័យ​ច្រើន​គ្រាប់​ក្នុង​ផ្ទះ​ខ្លួន​ឯ​បែប​នេះ​មិនមែន​ជា​រឿង​ល្អ​ឡើយ ពោល​ធ្វើ​ឲ្យ​គូ​ប្រជែង​មាន​គ្រាប់​ចំណេញ​ក្រៅ​ដី​ច្រើន។

មិន​សូវ​ខុស​គ្នា​ដែរ​កាល​ពី​៦​ថ្ងៃ​មុន Spurs ក៏​បាន​បរាជ័យ​​ក្នុង​ផ្ទះ​ដោយ​សារ​ក្រុម​មក​​ពី​អាល្លឺម៉ង់ RB Leipzig ១-០។ ជំនួប​ជើង​ទី​ពីរ​រវាង Bayern Munich និង Chelsea ត្រូវ​លេង​នៅ​ថ្ងៃ​ទី ១៨ ខែ មីនា​ខាង​មុខ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ