NASA បង្កើតវីដេអូកម្រិត 4K ថ្មី បង្ហាញនូវបេសកកម្ម Apolllo 13
- 2020-02-26 04:16:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
NASA បង្កើតវីដេអូកម្រិត 4K ថ្មី បង្ហាញនូវបេសកកម្ម Apolllo 13
ចន្លោះមិនឃើញ
Apollo 13 គឺជាបេសកកម្មទៅកាន់ឋានព្រះចន្ទដ៏អស្ចារ្យមួយរបស់អង្គការ NASA ដែលប្រព្រឹត្តិទៅនៅក្នុងឆ្នាំ ១៩៧០។ ដើមឡើយគោលដៅរបស់បេសកកម្មគឺចុះចតនៅលើឋានព្រះចន្ទ។ ប៉ុន្តែដោយយានជួបប្រទះបញ្ហា ដែលបានគំរាមកំហែងដល់អាយុជីវិតអវកាសយានិក ៣ នាក់លើយាន។
នោះគឺជាពេលវេលាដ៏លំបាកមួយសម្រាប់អង្គការ NASA និងនាវិក។ គេត្រូវប្រើពេលវេលារាប់សិបម៉ោង ដើម្បីធានានូវសុវត្ថិភាពដល់អវកាសយានិកទាំង ៣ ដែលនៅលើយាន។ ខុសពីគោលដៅដែលគ្រោងទុក អវកាសយានិកនៃ Apollo 13 ត្រូវបង្ខំចិត្តប្ដូរផែនការ ដោយពួកគេហោះវិលជុំព្រះចន្ទ រួចមកប្រើប្រាស់ដែនទំនាញនៃព្រះចន្ទ ដើម្បីរុញច្រានពួកគេឲ្យវិលត្រឡប់ទៅផែនដីដោយសុវត្ថិភាព និងរហ័សបំផុត។
ត្បិតថាគោលដៅមិនបានជោគជ័យមែន ប៉ុន្តែអវកាសយានិកអាចផ្ដិតយករូបភាពដ៏អស្ចារ្យជាច្រើនសន្លឹកនៅជុំវិញព្រះចន្ទ។ ពេលនេះ រយៈពេល ៥០ ឆ្នាំក្រោយមក NASA បានបង្កើតនូវវីដេអូដែលកម្រិត 4K នៃបេសកកម្ម Apollo 13 ដោយប្រើប្រាស់រូបភាពដែលថតបាននាពេលនោះ។ ទស្សនាវីដេអូដូចខាងក្រោម ៖