២០២០!!! ស្វាគមន៌កូនទី៣ នៃត្រកូលផ្សោត ខេត្តក្រចេះ

  • 2020-02-26 08:58:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូនទី៣ នៃត្រកូលផ្សោត ត្រូវបានក្រុមអ្នកស្រាវជ្រាវប្រទះឃើញនៅអន្លង់ផ្សោតកាំពី ខេត្តក្រចេះ កាលពីថ្ងៃទី ២៣ ខែកុម្ភៈ កន្លងទៅថ្មីៗនេះ។

កូនសត្វផ្សោតដ៏គួរអោយស្រលាញ់មួយក្បាល ត្រូវបានប្រទះឃើញក្នុងចំនោមក្រុមហ្វូងផ្សោតធំ នៅក្នុងភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ដែលនេះជាកូនផ្សោតទី៣ហើយដែលអ្នកវិទ្យាសាស្ត្របានកត់ត្រាទុកនៅដើមឆ្នាំ២០២០នេះ។

ស្នាមញញឹមរបស់កូនផ្សោតតូចដែលត្រូវបានក្រុមស្រាវជ្រាវថតបាន

គួរបញ្ជាក់ដែរថា កាលពីឆ្នាំ២០១៩ កូនផ្សោត១៩ក្បាលត្រូវបានរកឃើញ នឹង ធ្វើកត់ត្រាទុកនៅក្នុងបញ្ជីផ្លូវការរបស់អង្កការមូលនិធិសត្វព្រៃពិភពលោក (WWF)។ ក្នុងដើមឆ្នាំ ២០២០ នេះក៏មានការរកឃើញ នឹង បានកត់ត្រាទុកបន្តែមទៀត នូវកូនផ្សោតចំនួន៣ក្បាល ដែលនេះជាការបង្ហាញពីការខិតខំ នឹង ការអភិរក្ស របស់ក្រុមការងារ ក្រសួងពាក់ព័ន្ធ រួមជាមួយបងប្អូនប្រជាជនដែលមានទីលំនៅជុំវិញដងទន្លេមេគង្គផងដែរ៕

អត្ថបទ៖​ Art