BTS កូរពេញឡានពេលចូលកម្មវិធី Carpool Karaoke ជាមួយ James Corden

  • 2020-02-26 09:05:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

BTS បាន​ចូល​រួម​កម្មវិធី​ Carpool Karaoke ជា​លើក​ដំបូងបំផុត​មិនធ្លាប់​មាន ដែល​ភាគ​ដែល​ពួកគេ​ចូលរួម​នេះ​ចាក់ផ្សាយ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​ ២៦ ខែកុម្ភៈនេះ មានន័យថា​រយៈពេល​ ១​ខែបន្ទាប់ពី​ពួកគេ​បាន​បង្ហាញ​មុខ​ជា​ពិសេស​ក្នុង​កម្មវិធី​​ The Late Late Show With James Corden ព្រម​ទាំង​បាន​សម្ដែង​ក្បាច់​រាំ​បទ​ «Black Swan» ជាមួយ​គ្នា​នោះ។

វត្តមាន​របស់ BTS ក្នុង​កម្មវិធី​ពេលនេះ​កាន់​តែ​ពិសេស​អស្ចារ្យ​ ហើយ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​រំភើប​ខ្លាំង​បំផុត។ ជា​បទ​កូរ៉េ​មែន​ ប៉ុន្តែ​ James Corden វិញ​គ្មាន​ជម្រើស​ទេ ក្រៅ​ពី​ច្រៀង​តាម​ ត្រូវ​ខ្លះ ខុសខ្លះ​ ធ្វើ​ឲ្យ​បរិយាកាស​សប្បាយ​រីករាយ​បំផុត។

ទស្សនា​ដូចខាងក្រោម​ ថាតើ​ពួកគេ​ច្រៀង​បទ​អ្វី​ខ្លះរួមគ្នា?

ប្រភព៖ YouTube   ប្រែ​សម្រួល៖ យី សុធារី