កាន់តែមែនទែន! វិស័យកាត់ដេរ និងទេសចរណ៍វៀតណាម ចាប់ផ្ដើមរងគ្រោះដោយសារ Covid-19

  • 2020-02-27 03:01:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរ និង​អាជីវកម្ម​នានាក្នុងប្រទេសវៀតណាម កំពុងរិះរកដំណោះស្រាយដើម្បីស្តារសេដ្ឋកិច្ចរបស់ប្រទេស ឡើងវិញខណៈដែលមេរោគឆ្លងថ្មីប៉ះពាល់ដល់ឧស្សាហកម្មសំខាន់ៗ។

ក្រសួងផែនការនិងការវិនិយោគប៉ាន់ស្មានថា មេរោគឆ្លងថ្មី Covid-19 អាចបន្ថយកំណើន GDP របស់វៀតណាមពីជាង ៧ ភាគរយក្នុងឆ្នាំ ២០១៩ មកត្រឹម ៦,០៩ ភាគរយនៅឆ្នាំនេះប្រសិនបើជំងឺនេះត្រូវបាន​បញ្ឈប់​នៅក្នុងត្រីមាសទី ២។ ចំណែក​ឯ​ក្រុមប្រឹក្សាទេសចរវៀតណាមបានឲ្យដឹងថា វិស័យទេសចរណ៍នឹងក្លាយជាវិស័យ​ដំបូងគេ​ដែល​រង​គ្រោះ​ដោយ​សារ​ Covid-19 បានធ្វើ​ឲ្យ​ខាត​បង់​ប្រាក់ចំណូលពីចន្លោះពី ៧ ទៅ ១៥ ពាន់លានដុល្លារនៅឆ្នាំនេះ។ វិស័យទេសចរ បានធ្លាក់ចុះនៅតំបន់ជាច្រើនចាប់តាំងពីប្រទេសវៀតណាមបានបញ្ជាក់ជាលើកដំបូងពីការឆ្លងវីរុស Covid-19 ចំនួនពីរករណីនៅថ្ងៃទី ២៣ ខែមករា។ ភ្ញៀវទេសចរអន្តរជាតិចំនួន ១៩ ៣០០ នាក់លុបចោលការកក់សណ្ឋាគារនៅទីក្រុងហាណូយ​បើគិតមកត្រឹមថ្ងៃទី ៦ខែកុម្ភៈ។ ជាមួយគ្នា ទីក្រុង​ញ៉ាត្រាងដែលមានភ្ញៀវទេសចរ ៧០ ភាគរយជាជនជាតិចិន ឥឡូវនេះសល់បន្ទប់ទំនេរជាង ៥០០០បន្ទប់ ហើយបុគ្គលិកទេសចរណ៍គ្មានការងារធ្វើ ៥ ០០០នាក់ នាក់ដោយសារការរីករាលដាលនៃជំងឺនេះ។

អាកាសចរវៀតណាម គឺជាវិស័យ​មួយ​ផ្សេង​ទៀត​ដែល​រងគ្រោះ​ដោយ​សារ​កូរ៉ូណាវីរុស​ដូចគ្នា។ ក្រុមហ៊ុនអាកាសចរវៀតណាមអ៊ែរឡាញ, Vietjet និងក្រុមហ៊ុនអាកាសចរណ៍ចំនួន ៣ ផ្សេងទៀតរបស់ប្រទេសនេះ ប៉ាន់ប្រមាណថាការផ្អាកជើងហោះហើរវៀតណាម – ចិន អាចបណ្តាលឱ្យខាតបង់ជាង ១០ ទ្រីលានដុង (៤៣០,៥ លានដុល្លារ)។ ការរាលដាលនៃ​ជំងឺ​នេះ បានបណ្តាលឱ្យមានជើងហោះហើរចំនួន ៦៤០ ជើងក្នុងមួយសប្តាហ៍រវាងប្រទេសទាំងពីរ ត្រូវបានលុបចោល ពោល​គឺ​បាត់បង់អ្នកដំណើរប្រមាណ ៤០ ម៉ឺននាក់ក្នុងមួយខែ នេះបើយោងតាមអាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម។

ក្រៅពីនេះ ក្រុមហ៊ុនផលិតផល​ផ្សេង​ៗ ក៏​រងគ្រោះ​ផង​ដែរដោយសារការផ្ទុះឡើងនៃ​ជំងឺ​នេះ ជាមួយនឹងខ្សែសង្វាក់ផ្គត់ផ្គង់ដែលពឹងផ្អែកខ្លាំងលើប្រទេសចិន។ ក្រុមហ៊ុនផលិតវាយនភ័ណ្ឌក្នុងស្រុក បាននិងកំពុង​មាន​ការ​ខ្វះខាត​ប្រភពធាតុដើម​ខ្លាំងពីប្រទេសចិន នៅពេលដែលរោងចក្រចិនភាគច្រើន​ត្រូវបានបិទដើម្បីទប់ស្កាត់ការឆ្លងនៃជំងឺនេះ។ គួរ​បញ្ជាក់ថា ជិត ៦០ ភាគរយនៃការនាំចូលសម្លៀកបំពាក់របស់វៀតណាមបានមកពីប្រទេសចិនកាលពីឆ្នាំមុន៕

ប្រភព៖ vnexpress   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទពេញនិយម