iPhone និងស្មាតហ្វូន Android រាប់លានគ្រឿង កំពុងជួបបញ្ហាទាក់ទង Wi-Fi

  • 2020-02-27 06:54:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចន្លោះ​ប្រហោង​ផ្នែក​សុវត្ថិភាព​មួយ​ដែល​ទាក់ទង​នឹង​ឈីប​នៃ Wi-Fi បាន​ប៉ះពាល់​ឧបករណ៍​​​ជាង ១ ពាន់​លាន​គ្រឿង​ក្នុង​នោះ​រួម​មាន​ iPhone និង​ស្មាតហ្វូន Android ផង​ដែរ។ ​ជន​ខិល​ខូច​អាច​ធ្វើ​ការ Decrypt ទិន្នន័យ​ដែល​ផ្ញើ​ទៅ​កាន់​ឧបករណ៍​មាន​បញ្ហា​បាន ទោះ​បី​ជា​បាន​ផ្ញើ​ក្នុង​វិធីសាស្ត្រ Encrypted ក្ដី។

បញ្ហា​នេះ​គឺ​កើត​មាន​លើ​ឈីប Wi-Fi ដែល​ផលិត​ឡើង​ដោយ​ Cypress Semiconductor និង​ក្រុមហ៊ុន Broadcom ដែល​វា​បាន​ប៉ះពាល់​ទាំង​ចំពោះ WPA2-Personal និង WPA2-Enterprise។

ក្រៅ​ពី iPhone និង​ទូរសព្ទ Android ឧបករណ៍​ដទៃ​ទៀត​ដែល​រង​ផល​ប៉ះពាល់​មាន​ iPad, Amazon Echo, Kindle និង Tablet រួម​ទាំង​ Wi-Fi Router ផលិត​ដោយ​ Asus និង Huawei។ ចន្លោះ​ប្រហោង​នេះ​គឺ​រក​ឃើញ​ដោយ​ក្រុមហ៊ុន​សុវត្ថិភាព​​នៃ​ប្រទេស​ស្លូវ៉ាគី​ឈ្មោះ Eset ដែល​បាន​ឲ្យ​ឈ្មោះ​បញ្ហា​នេះ​ថា​ Kr00k។ ផលិត​ផល​ដែល​មាន​បញ្ហា​នេះ​រួម​មាន ៖

  • Amazon Echo 2nd gen

  • Amazon Kindle 8th gen

  • Apple iPad mini 2

  • Apple iPhone 6

  • Apple iPhone 6S

  • Apple iPhone 8

  • Apple iPhone XR

  • Apple MacBook

  • Apple iPad Air

  • Google Nexus 5

  • Google Nexus 6

  • Google Nexus 6P

  • Raspberry Pi 3

  • Samsung Galaxy S4

  • Samsung Galaxy S8

  • Xiaomi Redmi 3S

Eset បាន​បញ្ជាក់​ថា​ដើម្បី​​ក្រុមហ៊ុន​​នៃ​ផលិតផល​នីមួយៗ​ អាច​នឹង​បញ្ចេញ​កំណែ​ទម្រង់​ចុង​ក្រោយ​នៃ​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​ខ្លួន ដល់​ឧបករណ៍​ដែល​មាន​បញ្ហា​ក្នុង​ពេល​ឆាប់​ខាង​មុខ។ ដូច​នេះ​ប្រសិន​បើ​សង្កេត​ឃើញ​ការ​តម្រូវ​ឲ្យ​អាប់ដេត OS ណា​មួយ គួរ​តែ​ដំឡើង​៕

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី