ជាង​ ១០ឆ្នាំ​ហើយ គ្មាន​ក្លឹប​អង់គ្លេស​ណា​យក​ឈ្នះ Real ដល់​អេស្ប៉ាញ​ក្រៅ​ពី Man City ទេ

  • 2020-02-27 11:01:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Manchester City ជា​ក្លឹប​អង់គ្លេស​ដំបូង​ហើយ ដែល​អាច​យក​ឈ្នះ​ក្លឹប​អេស្ប៉ាញ Real Madrid បាន​ក្នុង​រយៈពេល​ជាង ១១​ឆ្នាំ​នេះ។ ក្លឹប​របស់​លោក Pep Guardiola បាន​វាយ​បក​យក​ឈ្នះ​ក្លឹប​អធិរាជ​ស​ដល់​ដី​តែ​ម្ដង ក្នុង​លទ្ធផល ២-១។

ក្លឹប​អង់គ្លេស​ចុង​ក្រោយ​ដែល​ធ្វើ​ដូច​ Man City បាន​គឺ​ក្លឹប Liverpool ដែល​យក​ឈ្នះ Real កាល​ពី​ឆ្នាំ២០០៩ ក្នុង​វគ្គ ១៦ក្រុម​ចុង​ក្រោយ​នៃ​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប។

យ៉ាងណាមិញ បើ​ក្រឡេក​មើល​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ ក្លឹប Real Madrid បាន​ទទួល​ក្លឹប​អង់គ្លេស​ចំនួន ៧ដង នៅ​កីឡដ្ឋាន Santiago Bernabeu គិត​ចាប់​ពី​ចាញ់ Liverpool ​មក។ ចំណោម​ ៧ដង​នោះ Real ជួប​ក្លឹប Manchester United ម្ដង (២០១៣) ក្លឹប Tottenham Hotspur ២ដង (២០១១ និង ២០១៧) និង Man City ៣ដង (២០១២ ២០១៦ និង​២០២០) ។

ក្នុង​ចំណោម ៧ដង Real ស្មើ ២ដង និង​ឈ្នះ ៥ដង ដោយ​ក្នុង​នោះ​ក្លឹប​អេស្ប៉ាញ​មួយ​នេះ បាន​ឈ្នះ Tottenham Hotspur ក្នុង​លទ្ធផល ៤-០ម្ដង៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី