កីឡាករ​ក្លឹប​ប៊ុលហ្គារី​ មក​សួរ​សុខ​ទុក្ខ​ Inter Milan ដោយ​ពាក់​ម៉ាស និង​ស្រោម​ដៃ

  • 2020-02-27 13:37:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​​​ក្លឹប​ប៊ុលហ្គារី​ Ludogorets មក​ដល់​​ប្រទេស​អ៊ីតាលី​ ទាំង​ពាក់​ម៉ាស​និង​ស្រោម​ដៃ​ ដើម្បី​ត្រៀម​តទល់​នឹង​ក្លឹប​ Inter Milan ជើង​ទី២ នៅ​ក្នុង​ការ​ប្រកួត​ UEFA Europa League វគ្គ​ ៣២​ក្រុម​ចុង​ក្រោយ​ នៅ​ថ្ងៃ​នេះ​។

កីឡាករ​ក្លឹប​ប៊ុលហ្គារី​ទាំង​នេះ​ ពាក់​ម៉ាស ​និង ​ស្រោម​ដៃ​បែប​នេះ​ ដោយ​សារ​តែ​នៅ​ប្រទេស​អ៊ីតាលី​កំពុង​ ផ្ទុះ​ជំងឺ​ផ្លូវ​ដង្ហើម​ខូវិដ​-១៩​នេះ​យ៉ាង​ខ្លាំង​ ដែល​បណ្ដាល​ឲ្យ​ ក្រុង​ចំនួន ១១​នៅ​ភាគ​ខាង​ជើង​ត្រូវ​បិទ​ជា​បណ្ដោះ​អាសន្ន​សិន​។

ទោះ​ជា​យ៉ាង​ណា​ ការ​ប្រកួត​ជើង​ទី​២ រវាង​ក្លឹប​ Ludogorets និង​ក្លឹប​ Inter Milan នៅ​ប្រទេស​អ៊ីតាលី​ មិន​មែន​ជា​ការ​ប្រកួត​បើក​ចំហ​ឡើយ​ ពោល​គឺ​មិន​ឲ្យ​អ្នក​គាំទ្រ​ ចូល​រួម​ក្នុង​ការ​ប្រកួត​នេះ​ឡើយ។

ថ្មីៗ​នេះ​ ការ​ប្រកួត​បាល់ទាត់​នៅ​ប្រទេស​អ៊ីតាលី​ ត្រូវ​បាន​ខកខាន​ជា​ច្រើន​ ដោយ​សារ​តែ​ចំនួន​នៃ​អ្នក​ឆ្លង​ជំងឺ​ខូវិដ-១៩​ នៅ​ក្នុង​ប្រទេស​នេះ​មាន​ការ​កើន​ឡើង​ជា​លំដាប់​៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហ៊ីម រស្មី