ម្ចាស់ចំការស្វាយចន្ទី ប្រាប់វិធីសាស្ត្រទប់ទល់ការធ្លាក់ថ្លៃ
- 2020-02-29 00:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្ចាស់ចំការស្វាយចន្ទី ប្រាប់វិធីសាស្ត្រទប់ទល់ការធ្លាក់ថ្លៃ
ចន្លោះមិនឃើញ
លោក ជីវ វ៉ាន់ឌី ម្ចាស់ចំការស្វាយចន្ទីមួយកន្លែងនៅក្នុងខេត្តកំពង់ចាម បានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនដ៏មានតម្លៃជាច្រើន ដែលក្នុងនោះលោកបានប្រាប់អំពីវិធីសាស្ត្រទប់ទល់នឹងការធ្លាក់ថ្លៃនៃកសិផល។
ម្ចាស់ចំការដែលមានវ័យ ៤៤ ឆ្នាំរូបនេះ បានលើកឡើងថាវិធីសាស្ត្រទប់ទល់នឹងការធ្លាក់ថ្លៃនៃកសិផលគឺបង្កើនទិន្នផលលើផ្ទៃដី ធ្វើយ៉ាងណាឲ្យទិន្នផលក្នុងផ្ទៃដីមានការកើនឡើង អាចថា ២ ឬ ៣ ដង។ ការដែលបង្កើនទំហំផ្ទៃដីនៃការដាំដុះ ដើម្បីទប់ទល់នឹងការធ្លាក់ថ្លៃកសិផល មិនមែនជាវិធីសាស្ត្រត្រឹមត្រូវនោះឡើយ។ លោកបានសង្កត់ធ្ងន់ថាដើម្បីទប់ទល់នឹងការធ្លាក់ថ្លៃ គឺមិនមែនជារឿងងាយស្រួលនោះឡើយ ដោយសារត្រូវការចំណេះដឹងខ្ពស់ និងត្រូវការដើមទុនផងដែរ។
ក្នុងវីដេអូនៃកម្មវិធី “Hilux Hero | ទម្រាំមានថ្ងៃនេះ" លោក វ៉ាន់ឌី ក៏បានចែករំលែកបទពិសោធន៍ និងចំណេះដឹងដ៏មានតម្លៃជាច្រើនទៀត និងបានប្រាប់អំពីមូលហេតុដែលជ្រើសយករថយន្តភីកអាប់របស់ Toyota សម្រាប់ប្រើក្នុងចំការរបស់ខ្លួនចាប់តាំងពីឆ្នាំ ២០០៥ មានចាប់តាំងពីម៉ូដែល Toyota Tacoma, Toyota Hilux Tiger, Hilux Vigo, Hilux Revo ដល់ Hilux Revo Rally ស៊េរីឆ្នាំ ២០១៩។
ទស្សនាវីដេអូដូចខាងក្រោម ៖