Bayern ហាម​មិន​ឲ្យ ​កីឡាករ​ថត​រូប ​និង​ ចុះ​ហត្ថលេខាឲ្យ​អ្នក​គាំទ្រ

  • 2020-03-02 13:19:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​អាល្លឺម៉ង់​​ Bayern Munich បាន​ធ្វើ​ការ​ប្រកាស​ហាមប្រាម​ កីឡាករ​របស់​ខ្លួន​ មិន​ឲ្យ​ធ្វើការ​ Selfie ឫ​ក៏​ថតរូប និង​ធ្វើ​ការ​ចុះហត្ថលេខា​ឲ្យ​អ្នកគាំទ្រ​ បើ​យោង​តាម​ការ​ចុះផ្សាយ​ពី​គេហទំព័រ​របស់​ក្លឹប​នេះ​ផ្ទាល់។

បើ​យោង​តាម​ប្រភព​ដដែល​នេះ​បាន​ឲ្យ​ថា​ ការ​ហាម​ឃាត់​កីឡាករ​របស់​ខ្លួន​ មិន​ឲ្យ​ធ្វើ​សកម្មភាព​ទាំង​អស់​នេះ​ជា​មួយ​អ្នកគាំទ្រ​ ដោយ​សារ​តែ​ ខ្លាច​ឆ្លង​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ធ្ងន់ធ្ងរ​ ខូវិដ-១៩។

សកម្មភាព​ទប់ស្កាត់​ការ​ឆ្លង​ផ្លូវ​ដង្ហើម​មួយ​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​ខាង​ក្លឹប​ Bayern Munich ទទួល​បាន​បទបញ្ជា​ផ្ទាល់​ពី​គ្រូពេទ្យ​ប្រចាំ​ឲ្យ​ក្លឹប​មួយ​របស់​គេ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ព័ត៌មាន​ខាង​លើ​។

យ៉ាងណា​មិញ​ខាង​ក្លឹប​ Bayern Muncih​ ធ្វើ​សេចក្ដី​ប្រកាស​នេះ​ឡើង​ក្នុង​គោលបំណង​ឲ្យ​អ្នកគាំទ្រ​ ក្លឹប​ទាំងអស់​មាន​ការ​យោគយល់​ និង​អធ្យាស្រ័យ​ទៅ​លើ​បញ្ហា​មួយ​នេះ បើ​យោង​តាម​ប្រភព​ដដែល​នេះ​៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម
អត្ថបទថ្មី