បើ​រដូវ​កាល​ចប់​ត្រឹម​ហ្នឹង La Liga ខាត​អស់​ប៉ុន្មាន​លុយ?

  • 2020-03-16 11:25:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​លីគ​កំពូល​អេស្ប៉ាញ​ មាន​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​បាន​លើកឡើង​ពី​ការ​បញ្ចប់​រដូវ​កាល​ត្រឹម​ខែ​មីនា​នេះ ដោយសារ​តែ​ការ​ផ្ទុះ​នៃ​ការ​រាលដាល​ជំងឺ​កូវីដ-១៩។ ទាក់ទិន​នឹង​រឿង​នេះ​ដែរ​ មាន​ការ​ព្យាករណ៍​ថា ស្ថាប័ន La Liga អាច​នឹង​ខាត​ទឹកប្រាក់​ជាង ៨០០លាន​ដុល្លារ។

ស្ថាប័ន​បាល់ទាត់​ដ៏​ធំ​នេះ​គ្រប់គ្រង​លីគ​លំដាប់​ខ្ពស់ ២ថ្នាក់ គឺ លីគ​កំពូល​អេស្ប៉ាញ និង​លីគ​លំដាប់​ទី២។ ក្នុង​ចំណោម​ជាង ៨០០លាន​ដុល្លារ​នោះ La Liga អាច​ខាត​បង់​ពី​ចំណូល​ទូរទស្សន៍​សរុប​ទាំង ២លីគ ប្រមាណ ៦១៣លានដុល្លារ ហើយ​ក្រៅ​ពី​នេះ​ទៀត​ខាត​បង់​ពី​ប្រាក់​ថ្លៃ​សំបុត្រ​នានា។

ក្រៅ​ពី​ស្ថាប័ន​ La Liga ខាត​បង់ អ្នក​ដែល​ទទួល​បាន​ផលប្រយោជន៍​ពី​បាល់ទាត់​ដូច​ជា ភ្នាក់ងារ​ទេសចរណ៍ អ្នក​លក់​វត្ថុ​អនុស្សាវរីយ៍ ក៏​ប្រឈម​មុខ​ធ្ងន់ធ្ងរ​ផង​ដែរ។

គួរ​បញ្ជាក់​ផង​ដែរ​ថា សេចក្ដីសម្រេច​ចិត្ត​ផ្លូវការ​របស់​ La Liga បាន​ផ្អាក​ការ​ប្រកួត​ចំនួន ២សប្ដាហ៍ ទាំង​នៅ​លីគ​កំពូល​ និង​លីគ​ទី២ ខណៈ​កីឡាករ​មួយ​ចំនួន​បាន​ឆ្លង​ជំងឺ​រាលដាល​សកល​នេះ ហើយ​មួយ​ចំនួន​ធំ​ ស្ថិត​ក្នុង​លក្ខខ័ណ្ឌ​ដាច់​ដោយឡែក​៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី