អត់​ហត់​ដើរ​ជ្រេ​តម្លៃ នៅ​ថៃ​អាច​ឆែក​មើល​ទីតាំង ស្តុក និង​តម្លៃ​ម៉ាស​តាម Online យ៉ាង​ស្រួល

  • 2020-03-17 07:26:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទន្ទឹម​នឹង​ការ​រាតត្បាត​នៃ​វីរុស COVID-19 ​ដែល​ជា​បញ្ហា​ពិភពលោក​កំពុង​ព្រួយ​បារម្ភ ក្រឡេក​ទៅ​មើល​ប្រទេស​ថៃ​ឯ​ណោះ​វិញ​ក៏​មាន​ Developer មួយ​ក្រុម​បាន​ផលិត​ចេញ​នូវ​គេហទំព័រ​ឲ្យ​ឈ្មោះ "Mask Map Thailand" ដែល​វា​ផ្តល់​ភាព​ងាយស្រួល​និង​ជាក់លាក់​សម្រាប់​ធ្វើ​ការ​ត្រួតពិនិត្យ​តម្លៃ ស្តុក និង​ឆែក​មើល​ទីតាំង​ច្បាស់លាស់ ឬ​ជិត​ផ្ទះ​លោក​អ្នក​បំផុត​សម្រាប់​ទីតាំង​មាន​លក់​ម៉ាស​នីមួយៗ។

គេហទំព័រ​នោះ​មាន​អាសដ្ឋាន https://maskmapthai.web.app/ ដែល​ទើប​តែ​បើក​ឲ្យ​ប្រើប្រាស់​ផ្លូវការ​ប៉ុន្មាន​ថ្ងៃ​មុន ដោយ​យើង​អាច​ប្រើប្រាស់​ជា​លក្ខណៈ Buyer និង Seller។ សម្រាប់ Buyer គឺ​ជា​អ្នក​ស្វែងរក​ព័ត៌មាន​ទាក់ទង​នឹង​តម្លៃ ទីតាំង​ឬ​ស្តុក​នៃ​ទីតាំង​លក់​ម៉ាស​នីមួយៗ រី​ឯ Seller ​ប្រើប្រាស់​ក្នុង​ការ​អាប់ដែត​ព័ត៌មាន​ពី​ទីតាំង​លក់​របស់​ខ្លួន។

វា​ក៏​ជា​អត្ថប្រយោជន៍​ល្អ​មួយ​សម្រាប់​បងប្អូន​ខ្មែរ​យើង ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​ថៃ អាច​អនុវត្ត​ការ​ប្រើប្រាស់​គេហទំព័រ​នេះ​បាន ដោយ​ទាមទារ​តែ​ឲ្យ​អ្នក​បើក Location Service និងចូល​ទៅ​កាន់​អាសយដ្ឋាន​គេហទំព័រ​ដូច​បញ្ជាក់​ខាង​លើ​ជា​ការ​ស្រេច។

រំឭក​ថា​នៅ​ឯ​ប្រទេស​ថៃ បើ​គិត​ត្រឹម​រសៀល​ថ្ងៃ​ទី ១៧ មិនា ឆ្នាំ ២០២០ នេះ មាន​ករណី​អ្នក​ឆ្លង​វីរុស COVID-19 សរុប ១៤៧ ករណី​ហើយ ដោយ​បាន​ព្យាបាល​សះស្បើយ​ចំនួន ៣៥ ករណី និង​ស្លាប់ ១ ករណី៕

អានអត្ថបទ:

ប្រភព៖ iphonemod   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម
អត្ថបទថ្មី