មួយរយៈចុងក្រោយអ្នក Boost ភាគច្រើនមិនងាយបានការ Approve នេះ Facebook បកស្រាយហើយ
- 2020-03-20 08:17:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មួយរយៈចុងក្រោយអ្នក Boost ភាគច្រើនមិនងាយបានការ Approve នេះ Facebook បកស្រាយហើយ
ចន្លោះមិនឃើញ
សម្រាប់អ្នកនិយម Boost Post ឬបង្កើតការផ្សព្វផ្សាយពាណិជ្ជកម្ម Ads លើ Facebook ផ្សេងៗ នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រាកដជារមែងជួបបញ្ហាច្រើន ពោលគឺខ្លះទទួលបានការ Approve យឺតយ៉ាវជាងធម្មតា។
ពាក់ព័ន្ធនឹងបញ្ហានេះ Facebook បានប្រកាសជាសាធារណៈហើយ ថាដោយសារតែផលប៉ះពាល់នៃបញ្ហារបស់សកលលោកទាំងមូលគឺវីរុស COVID-19។ បណ្តាបុគ្គលិករបស់ក្រុមហ៊ុន Facebook ទាំងអស់ ក៏បច្ចុប្បន្នត្រូវបានកំណត់ឲ្យបម្រើការនៅឯផ្ទះរៀងខ្លួនដូចគ្នា បែបនេះទើបជាមូលហេតុញាំងឲ្យការបំពេញការងារមានសភាពយឺតជាងធម្មតាបន្តិច។
បែបនេះរាល់ការស្នើនូវ Ads ថ្មីឬ Boost លើការ Post ថ្មីណាមួយ នោះនឹងទាមទារពេលយឺតជាងមុន ហើយក្រុមហ៊ុនក៏សូមអធ្យាស្រ័យទុកជាមុនចំពោះបញ្ហាយឺតយ៉ាវនេះដូចគ្នា។
ជាសារណែនាំក្នុងស្ថានភាពបច្ចុប្បន្ននេះ Facebook អំពាវនាវឲ្យអ្នកធ្វើមាតិកាដែលរមែងផ្សពផ្សាយពាណិជ្ជកម្មលើ Facebook ទាំងអស់ គួរតែធ្វើការកែប្រែព័ត៌មានឬ Boost បន្ត លើមាតិកាចាស់ ប្រសិនជាអាច ព្រោះការធ្វើបែបនោះនឹងមិនទាមទារពេល Review ថ្មីទៀតឡើយ ជាជាងចាយពេលរង់ចាំយូរលើការ Review Ads ថ្មីដែលអ្នកបានស្នើ៕
អានអត្ថបទ: