កូន​ស្រី​​របស់​ឈិន ឡុង​ត្រូវ​​គេ​សង្ស័យ​ថា បាន​លែង​លះ​ប្រពន្ធ​ហើយ

  • 2020-03-23 04:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន ប្ដី​​ប្រពន្ធ​​កូន​ស្រី​ឥត​ខាន់​ស្លា​របស់​កំពូល​តារា​សម្ដែង​ប្រុស Jackie Chan បាន​លុប​គ្រប់​រូប​ថត​ផ្អែមល្ហែម​នឹង​គ្នា​អស់​ហើយ ព្រម​ទាំង​ប្រើ​ពាក្យ​សម្ដី​បោក​ទ្រគោះ​ដាក់​គ្នា​ទៀត​ផង។

បណ្ដាញ​ព័ត៌មាន Sina បាន​រាយការណ៍​ថា កូន​ស្រី​ឥត​ខាន់​ស្លា​របស់​តារា​សម្ដែង​ប្រុស​ជើង​ចាស់​ចិន ឈិន ឡុង នាង Etta Ng ព្រម​ទាំង​ប្រពន្ធភេទ​ដូច​គ្នា​នាង Andi ទំនង​ជា​បាន​លែងលះ​នឹង​គ្នា​ហើយ។

តាម​នោះ​ដែរ កូន​ស្រី​រវាង ឈិន ឡុង និង​តារា​សម្ដែង​ស្រី Ng Yi Lei និង​ប្រពន្ធ​ឈប់​បង្ហាញ​ខ្លួន​​ជាមួ​យ​គ្នា​បាន​មួយ​រយៈ​ហើយ។ នៅ​លើ​បណ្ដាញ​សង្គម​របស់​អ្នក​ទាំង​២​ក៏​លុប​រូប​របស់​គ្នា​ចោល​អស់​ដែរ។ បន្ថែម​ពី​នេះ នាង Andi បាន​សរសេរ​ថា គ្រប់​យ៉ាង​​គ្រាន់​តែ​ជា​ក្លែងក្លាយ​ប៉ុណ្ណោះ វា​ធ្វើ​ឲ្យ​ខ្ញុំ​ខ្ពើម​រអើម។

ក្រោយ​សកម្មភាព​ទាំង​អស់​នេះ គេ​ជឿជាក់​ថា គូ​ស្នេហ៍​នេះ​ទំនង​បាន​លែងលះ​គ្នា​ហើយ យ៉ាង​ណា​ក៏ដោយ​គេ​នៅ​រង់​ចាំ​ការ​ស្រាយ​បំភ្លឺ​របស់​អ្នក​ទាំង​ពីរ​ជុំវិញ​ករណី​នេះ។ គួរ​បញ្ជាក់​ផង​ដែរ​ថា នារី​២រូប​ខាង​លើ ចាប់​ផ្ដើម​ស្រលាញ់​គ្នានៅ​ឆ្នាំ​២០១៧ នៅ​ឆ្នាំ​២០១៨ ពួក​គេ​បាន​ដឹក​ដៃ​គ្នា​ទៅ​កាណាដា ដើម្បី​ចុះ​ឈ្មោះ​រៀបការ​ជាមួយ​គ្នា។ ដោយ​សារ​តែ​គ្មាន​ជំនួយ​ពី​ឪពុក​ដែល​ជា​កំពូល​តារា​សម្ដែង ឈិន​ ឡុង ព្រម​ទាំង​ម្ដាយ​បង្កើត ពួក​គេ​ទាំង​២​បាន​រស់​នៅ​យ៉ាង​សំចៃ​បំផុត ដោយ​ពេល​ខ្លះ​ញ៉ាំ​នំប៉័ង​មួយ​ដើម​រួម​គ្នា៕

អានបន្ត រាជិនី​សម្រស់​ថ្មី​ចិន ទំពា​ម្ហូប​មួយ​ម៉ាត់​៣២​ដង ដើម្បី​រក្សា​រាង​ ៣៨​គីឡូក្រាម

ប្រភព៖ news.zing.vn   ប្រែ​សម្រួល៖ Caramel