អ្នក​ស្រាវជ្រាវ​​ IT ​បង្កើត ឧបករណ៍វិភាគ​​សំឡេង​​ក្អក​ស្រដៀង​រោគ COVID-19 កំពុង​​​ដាក់​សាក​ល្បង​​

  • 2020-03-23 08:19:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

FluSense ជា​ឧបករណ៍​ស្រូប​​សំឡេង​ដូច​ទៅ​នឹង​ microphone ប៉ុន្តែ​វា​ឆ្លាត​វៃ​ដែល​ប្រើ​ប្រាស់​បច្ចេកវិទ្យា AI បង្ហាញ​ចេញ​ជា​ភាគ​រយ​ ដើម្បី​វិភាគ​ថា​មនុស្សនោះ​ឈឺ​ឬ​ក៏​អត់។ ​ឧបករណ៍នេះ ទើប​នឹង​បង្កើត​បាន​ជា​រូបរាង​ដោយ​ ​អ្នក​ស្រាវជ្រាវ​​មួយក្រុម​មក​ពី​មហាវិទ្យាល័យ​វិទ្យាសាស្រ្ត​កុំព្យូទ័រ​នៃ​សាកលវិទ្យាល័យ Massachusetts Amherst សហរដ្ឋ​អាមេរិក ។

ដំណើរការ​ FluSense ​គឺតាមដាន​​ជា​បឋម​​នូវ​ចង្វាក់​ដង្ហើម​​ធម្មតា ឬ​មិន​ប្រក្រតីទៅ​តាម​សីតុណ្ហភាព​ក្នុង​ខ្លួន ចំនួន​ដងការ​ដក​ដង្ហើម និង​ការក្អក ឬកណ្ដាស់​ជាដើម។

សហស្ថាបនិក​ FluSense កំពុង​កាន់ឧបករណ៍

សហស្ថាបនិក​លោក Tauhidur Rahman ផលិត​ឧបករណ៍​ដ៏​មាន​សារៈ​សំខាន់​នេះបាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ដាក់​វា​​សាក​ល្បង​នៅ​បន្ទប់​រង់​ចាំ​នៅ​ក្នុង​បរិវេណ Campus សាកលវិទ្យាល័យ ​ចំនួន ៤ កន្លែង​ (Campus Clinic)។ ជា​លទ្ធផល​ប្រមូល​បាន​ទិន្នន័យបាន​គួរ​ឲ្យ​កត់​សម្គាល់​ FluScense ចាប់គំរូ​​បាន ២១ លាន​សំឡេង​ដែល​គ្មាន​បញ្ហា និង​វិភាគ​បាន​ ៣៥០ ០០០ រូបភាព​ដែល​សង្ស័យ​ថាកំពុង​ចេញ​រោគ​សញ្ញា​ (Thermographic cameras) ។

ឧបករណ៍ FluSense

ត្បិតថា​ត្រឹម​តែ​ការ​សាកល្បង ស្ថាបនិក​ដដែល​ មាន​សុទិដ្ឋិនិយម​ថា​ ម៉ូឌែល​ឧបករណ៍​នេះ​នឹង​អាច​ធ្វើ​ការ​បាន​ល្អ​ចាប់​បាន​ទម្រង់​ជា​វីរុស​ COVID-19 ឬ SARS ផង​ដែរ​ ប្រសិន​ណា​បើ​អភិវឌ្ឃន៍​វា​បន្ថែម​ទៅ​ទៀត។ លើសពី​នេះ​ទៀត​ លោក​ក៏​បាន​ជួប​វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ ដើម្បី​ឲ្យឧបករណ៍​នេះ​បាន​តេស្ត​ផ្ទាល់ស្វែង​រក​កម្រិត​អាច​ទុក​ចិត្ត​បាន​៕

ប្រភព៖ Dailymail | USAtoday   ប្រែ​សម្រួល៖ រក្សា