La Liga បន្ត​ផ្អាក​រដូវ​កាល​ទៀត​ហើយ ក្រោយ​ស្ថានភាព​មិន​ស្រាកស្រាន្ត

  • 2020-03-23 11:41:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថាប័ន​លីគ​កំពូល​អេស្ប៉ាញ La Liga បាន​ចេញ​សេចក្ដីថ្លែងការណ៍​នៅ​ក្នុង​ថ្ងៃ​នេះ​ថា ការ​ប្រកួត​បាល់ទាត់​នៅ​អេស្ប៉ាញ​នឹង​បន្ត​ពន្យារ​ត​ទៅ​ទៀត។

នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​នោះ​បាន​ឲ្យ​ដឹង​ថា គណៈកម្មការ​សម្របសម្រួល​សហព័ន្ធ​ភូមិន្ទ​បាល់ទាត់​អេស្ប៉ាញ​-La ligaបាន​យល់ព្រម​ឲ្យ​ផ្អាក​រដូវកាល​ រហូត​ដល់​មាន​ការ​ជូន​ដំណឹង​ពី​អាជ្ញាធរ​នៃ​រាជរដ្ឋាភិបាល​អេស្ប៉ាញ ក៏​ដូច​ជា​អគ្គ​រដ្ឋបាល​នៃ​រដ្ឋ​នានា​គិត​ថា ការ​ប្រកួត​ទាំង​នេះ​នឹង​ធ្វើ​ឡើង​ ដោយ​គ្មាន​ភាព​គ្រោះថ្នាក់​ដល់​សុខភាព។

គួរ​បញ្ជាក់​ផង​ដែរ កាល​ពី​ថ្ងៃ​ទី១២ ខែ​មីនា La Liga ប្រកាស​ផ្អាក​ការ​ប្រកួត​ចំនួន ២សប្ដាហ៍ ប៉ុន្តែ​លើក​នេះ​ ការ​ប្រកួត​នោះ​នឹង​ផ្អាក​ រហូត​ដល់​ការ​ជូន​ដំណឹង​ជា​ថ្មី។

នៅ​អេស្ប៉ាញ​អ្នក​ឆ្លង​ជំងឺ​កូវិដ ១៩ មាន​ចំនួន​ ៣៣,០៨៩ករណី ជា​សះស្បើយ​ចំនួន ៣,៣៥៥ករណី និង​ស្លាប់​ចំនួន ២,១៨២នាក់៕

ប្រភព៖ laliga   ប្រែ​សម្រួល៖ ហ៊ីម រស្មី