ឪពុក​ Jovic សុខ​ចិត្ត​ឲ្យ​កូន​ទៅ​ជាប់​គុក ប្រសិន​បើ​រក​ឃើញ​ថា​ខុស​មែន

  • 2020-03-23 13:49:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Milan Jovic ឪពុក​របស់​ខ្សែ​ប្រយុទ្ធ​ Real Madrid កីឡាករ Luka Jovic បាន​និយាយ​ទៅ​កាន់​ Puls Online កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ខ្សែ​ប្រយុទ្ធ​រូប​នេះ​នឹង​ទៅ​ជាប់​ពន្ធនាគារ​ ប្រសិន​បើ​ទោស​ទណ្ឌ​នៃ​បទល្មើស​នឹង​បម្រាម​ស្វ័យ​ចត្តាឡឺស័ក​ ក្រោយ​មក​ពី​អេស្ប៉ាញ​តម្រូវ​ឲ្យ​ធ្វើ​ដូច្នេះ។

លោក​ Milan បាន​និយាយ​ថា​ ៖ " Luka បាន​ធ្វើ​ការ​តេស្ដ​ស្វែង​រក​ជំងឺ​កូវីដ​ ១៩​ចំនួន​ពីរ​ដង​មក​ហើយ​ប៉ុន្តែ​សុទ្ធ​តែ​អវិជ្ជមាន​ ម្ល៉ោះហើយ​ទើប​គេ​ថា​គេ​អាច​មក​ប្រទេស​ស៊ែប​បាន​។តែ​ឥឡូវ​ហ្នឹង​គេ​ហាក់​ដូច​ជា​ឧក្រិដ្ឋជន​មួយ​ជញ្ជឹង​។ប្រសិន​បើ​គេ​ត្រូវ​ជាប់​គុក​ គេ​នឹង​ហ៊ាន​ទៅ​ជាប់​ភ្លាម​។ ខ្ញុំ​ឯកភាព​ទៅ​នឹង​ការ​ចោទ​ប្រកាន់​បទ​ឧក្រិដ្ឋ​របស់​ប្រធានាធិបតី​និង​នាយករដ្ឋមន្ត្រី​ប្រទេស​ស៊ែប​តែ​ប្រសិន​បើ​រក​ឃើញ​ថា​ Luka ខុស​មែន​ " ។

ឪពុក​របស់​ Luka បាន​បន្ត​ថា​ ៖ " ខ្ញុំ​ពិត​ជា​គាំទ្រ​លើ​ចំណាត់​ការ​ហ្នឹង​មែន​ ប្រសិន​បើ​ Luka ពិត​ជា​បាន​ធ្វើ​ខុស​មែន​ តែ​នេះ​គេ​គ្រាន់​តែ​ត្រលប់​មក​ផ្ទះ​វិញ​នៅ​ប្រទេស​នេះ​ប៉ុណ្ណោះ​។ ណា​មួយ​សង្សារ​របស់​គេ​ Sofia កំពុង​មាន​ផ្ទៃ​ពោះ​អញ្ចឹង​បាន​អត់​បាន​ចេញ​ក្រៅ​ទៅ​ធ្វើ​ពិធី​ខួប​កំណើត​ ហើយ​មាន​រូប​ខ្លះ​ទៀត​បាន​បញ្ជាក់​ថា​គេ​ទាំង​ពីរ​បាន​ចេញ​ក្រៅ​ប្រារព្ធ​ពិធី​នេះ​ តែ​រូបភាព​នេះ​កាល​ពី​ពួក​គេ​នៅ​អេស្ប៉ាញ​ទេ​ " ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្លឹប​ Real Madrid បាន​ចេញ​ប្រកាស​ដោយ​ឲ្យ​កីឡាករ​ឈុត​ធំ​របស់​ខ្លួន​ រស់​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​ ដោយ​សារ​តែ​ភ័យ​ខ្លាច​កីឡាករ​របស់​ខ្លួន​ឆ្លង​ជំងឺ​កូវីដ​ ១៩​​ ។ ចំណែក​ឯ Jovic វិញ​បាន​សុំ​ច្បាប់​ពី​ក្លឹប​ មុន​នឹង​មក​ស្រុក​កំណើត តែ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន គេ​បាន​ចេញ​ទៅ​ក្រៅ​ផ្ទះ​ ដែល​បង្ក​ឲ្យ​ការ​រិះគន់​យ៉ាង​ខ្លាំង ពី​ថ្នាក់​ប្រធានាធិបតី រហូត​ដល់​ប្រជាជន​ធម្មតា៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី