ចៅហ្វាយ​ក្រុង Liverpool៖ វា​ពិត​ជា​ចម្លែក​ណាស់ ដែល​អនុញ្ញាត​ឲ្យ​អ្នក​គាំទ្រ​ Atletico ចូល​ក្នុង Anfield

  • 2020-03-27 10:48:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អភិបាល​ក្រុង Liverpool លោក Joe Anderson បាន​និយាយ​ក្នុង​កិច្ច​សម្ភាស​ជាមួយ Liverpool echo កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ការ​សម្រេច​ចិត្ត​ក្នុង​ការ​អនុញ្ញាត​ឲ្យ​អ្នក​គាំទ្រ​ក្លឹប Atletico Madrid ចូល​មើល​ក្នុង​កីឡដ្ឋាន​ Anfield កាល​ពី​ថ្ងៃ​ទី១១ ខែ​មីនា កន្លង​ទៅ​ពិត​ជា​ចម្លែក​មែន​ទែន។

លោក​បាន​លើក​ឡើង​ថា៖ " គិត​ទៅ​វា​ដូច​ជា​ចម្លែក​ណាស់ ដែល​ឲ្យ​អ្នក​គាំទ្រ​មក​ពី​ទីក្រុង​ម៉ាឌ្រីដ​ចូល​ក្នុង​ Anfield។ ខ្ញុំ​គិត​ថា​ ខាង​រដ្ឋាភិបាល​មិន​ចាត់​វិធានការ​ភ្លាម​ៗ​ទេ ដោយ​ខ្លាច​ផលប៉ះពាល់​សេដ្ឋកិច្ច " ។

លោក​បាន​បន្ត​ថា៖ " នៅ​ពេល​នេះ​ Liverpool កំពុង​ស្ថិត​ក្នុង​ភាព​គ្រោះថ្នាក់​ហើយ ដោយសារ​តែ​យើង​ឃើញ​មាន​ការ​ឆ្លង​រីករាលដាល​ពេញ​ទីក្រុង​ " ។

កាល​ពី​ថ្ងៃ​ទី១១ ខែ​មីនា កន្លង​ទៅ​នៅ​អង់គ្លេស​មាន​តែ​អ្នក​ឆ្លង​កូវិដ-១៩ចំនួន ៤៦០ករណី​ប៉ុណ្ណោះ តែ​គិត​ត្រឹម​ថ្ងៃ​ទី២៧ ខែ​មីនា​នេះ មាន​រហូត​ដល់​ទៅ ១១,៦៥៨ករណី៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម