​រឹត​បន្ដឹង Covid-19 ​បរទេស​ចូល​កម្ពុជា ​ត្រូវ​មាន​ធានា​រ៉ាប់រង​សុខភាព​៥​ម៉ឺន​ដុល្លារ​

  • 2020-03-28 05:29:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​ការ​បរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ បាន​ចេញ​លិខិត​មួយ ដើម្បី​ជា​វិធានការ​រឹត​បន្ដឹង​ការ​ធ្វើ​ដំណើរ​របស់​បរទេស​ចូល​មក​កម្ពុជា​ចាប់​ពី​ថ្ងៃ​ទី​៣០​ខែ​មីនា​ឆ្នាំ ២០២០​នេះ​ត​ទៅ។

​ក្នុង​លិខិត​បាន​បញ្ជាក់​ថា​បរទេស​មាន​បំណង​ចង់​ធ្វើ​ដំណើរ​មក​កម្ពុជា ​ត្រូវ​ស្នើ​ទិដ្ឋាការ​ជា​មុន​សិន ​នៅ​តាម​ស្ថាន​តំណាង​កម្ពុជា​នៅ​បរទេស​។ ​ពួកគេ​ក៏​ត្រូវ​មាន​លិខិត​បញ្ជាក់​ថា​គ្មាន Covid-19 ​ផង​ដែរ ​ហើយ​ក៏​ត្រូវ​មាន​ធានារ៉ាប់រង​សុខភាព​យ៉ាង​តិច​៥​ម៉ឺន​ដុល្លារ​អំឡុង​ពេល​ស្នាក់​នៅ​កម្ពុជា​។ ខាង​ក្រោម​នេះ​ជា​លក្ខខណ្ឌ​ផ្សេង​ទៀត៖

អត្ថបទ៖ វ៉ាន់ សក្ដិ

អត្ថបទពេញនិយម