លេងសើចជាមួយកូនពេក កីឡាករ Stoke City ម្នាក់ត្រូវបានក្លឹបបញ្ជាឲ្យលុបគណនី Instagram
- 2020-03-29 02:08:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លេងសើចជាមួយកូនពេក កីឡាករ Stoke City ម្នាក់ត្រូវបានក្លឹបបញ្ជាឲ្យលុបគណនី Instagram
ចន្លោះមិនឃើញ
ខ្សែបម្រើក្លឹប Stoke City កីឡាករ James McClean ត្រូវបានក្លឹបបង្គាប់ឲ្យកាត់ប្រាក់ខែចំនួន ២សប្ដាហ៍ និងបង្គាប់ឲ្យលុបគណនី Instagram ដោយសារតែរឿងវិន័យ លើការបង្ហោះនូវខ្លឹមសារមិនសមរម្យ។
កីឡាកររូបនេះបានពាក់ស្រោមមុខ Balaclava អមជាមួយនឹងខ្លឹមសារថា "មេរៀនត្រូវរៀនថ្ងៃនេះ - ប្រវត្តិសាស្ត្រ"។
ខាងក្លឹបបានបង្ហោះសេចក្ដីថ្លែងការណ៍ថា សាមីខ្លួនបានទទួលស្គាល់កំហុសហើយ ប៉ុន្តែមិនបានផ្ដល់នូវព័ត៌មានលម្អិតជាងនេះទេ។
ស្រោមមុខនេះ ជាស្រោមមុខប្រើដោយអង្គការកងទ័ពបណ្ដោះអាសន្ននៃសាធារណរដ្ឋអៀរឡង់ ក្នុងអំឡុងទសវត្ស៦០ ដល់ ៩០។ អង្គការនេះធ្លាប់ទាមទារឲ្យចក្រភពអង់គ្លេស ប្រគល់ដែនដីអៀរឡង់ខាងជើង មកឲ្យសាធារណរដ្ឋអៀរឡង់ (អៀរឡង់ខាងត្បូង) កាន់កាប់វិញ។
សកម្មភាពនៃការទាមទាររបស់ពួកគេ បានធ្វើឡើងអំឡុងពេលមានវិបត្តិនយោបាយ និងទំនាស់សាសនា នៅដែនដីអៀរឡង់ខាងជើង ជាមួយអំពើហិង្សា និងភេរវកម្ម ដោយបានឆក់យកជីវិតមនុស្សជាច្រើននាក់ ក៏ដូចជាមន្ត្រីជាន់ខ្ពស់ និងញាតិវង្សរបស់ម្ចាស់ក្សត្រិយ៍អង់គ្លេសទៀតផង។
នេះមិនមែនជាលើកទីមួយទេ ដែល McClean មានបញ្ហា ដោយសារតែរឿងស្មារតីប្រវត្តិសាស្ត្រនេះ។ កាលពីលើកមុន គេបានបដិសេធមិនពាក់បូ Poppy ដែលឧទ្ទិសដល់វិញ្ញាណក្ខន្ធអ្នកស្លាប់ក្នុងសម័យសង្គ្រាម។ គេយល់ឃើញថា វិញ្ញាណក្ខន្ធជនជាតិអៀរឡង់ខាងជើង ស្លាប់ដោយការបាញ់សម្លាប់ អំឡុងបាតុកម្មឆ្នាំ១៩៧២ គួរតែត្រូវបានចងចាំផងដែរ៕
ប្រភព៖ គេហទំព័រក្លឹប Stoke City