Real Madrid និង Barcelona ដាក់​ការ​ចាប់​ចិត្ត​ដូច​គ្នា​លើ​ Kaka ជំនាន់​ថ្មី

  • 2020-03-30 01:09:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​យក្ស​របស់​អេស្ប៉ាញ​​ទាំង​ពីរ Real Madrid និង Barcelonaកំពុង​ប្រជែង​គ្នា​​ចុះ​កុងត្រា​ខ្សែ​បម្រើ​របស់​ក្លឹប Sao Paulo កីឡាករ Igor Gomes ដែល​គេ​ឲ្យ​រហស្សនាម​ថា Kaka ជំនាន់​ថ្មី។

កីឡាករ​សញ្ជាតិ​ប្រេស៊ីល​វ័យ​២១​ឆ្នាំ​ត្រូវ​បាន​ឃ្លាំ​មើល​​យ៉ាង​ខ្លាំង​ពី​ Real នៅ​រដូវ​កាល​នេះ ក្នុង​នោះក្លឹប​ធំ​ៗ​ផ្សេង​ទៀត​ដូច​ជា Barcelona, Sevilla និង Ajax សុទ្ធ​តែ​មាន​ចំណាប់​អារម្មណ៍​​លើ Gomes ដូច​គ្នា។

កុងត្រា​ទិញ​ផ្ដាច់​របស់ Gomes មាន​តម្លៃ​៤៤​លាន​ផោន ក្នុង​ក្លឹប Sao Paulo។ នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ Real ហាក់​ដូច​សង្វាត​​ទិញ​កីឡាករ​ប្រេស៊ីល​វ័យ​ក្មេង​ឡើង​ជើង​ច្រើន​មែនទែន​ដូច​ជា Vinicius Junior, Rodrygo និង Reinier ជា​ដើម។

Gomes ជា​កីឡាករ​កំពុង​ឡើង​ជើង​ម្នាក់ ធ្លាប់​បង្ហាញ​ខ្លួន​ក្នុង​កម្រិត​ជម្រើស​ជាតិ​ប្រេស៊ីលអាយុ​ក្រោម​២០​និង​២៣​ឆ្នាំ។ ចូល​លេង​ក្រុម​ធំ​នៅ Sao Paulo ក្នុង​ឆ្នាំ​២០១៨ គេ​បង្ហាញ​ខ្លួន​ក្នុង​លីគ​បាន​២៩​ប្រកួត រក​បាន​៥​គ្រាប់៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ