សម្រស់មិនធម្មតា​របស់បងស្រី Jisoo កាន់​តែ​មាន​អ្នក​ឈ្លក់វង្វេង​ខ្លាំង

  • 2020-03-30 02:16:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jisoo ជាប់​ងារ​ថា​ជា​សមាជិក​ដែល​មាន​មុខ​មាត់​ស្រស់ស្អាតជាង​គេ​ប្រចាំ​ក្រុម​ BLACKPINK ហើយ​នាង​ចាប់​ផ្ដើម​ល្បី​លឿន​បំផុត​ ពេល​ Debut ភ្លាមៗ។

សម្រស់​របស់​ Jisoo ពិត​ជា​បាន​មក​ពី​ធម្មជាតិ​ ហើយ​ក៏អាច​និយាយ​បាន​ថា​ស្អាត​តាម​តំណ​គ្រួសារដែរ ព្រោះ​បើ​ងាកទៅ​មើល​បង​ស្រី​របស់​នាង​វិញ​ ត្បិត​មិន​មែន​ជា​អ្នក​សិល្បៈ​ដូច​ប្អូន​ប៉ុន្តែ​សម្រស់​របស់​នាង​ពិត​ជា​លេចធ្លោ​ខ្លាំង​បំផុត។

បង​ស្រី​របស់​ Jisoo គឺ​ Jitoon ដែល​ជា​អតីត​នារីអាកាសចរណ៍​ ធ្លាប់​បាន​បង្ហាញ​មុខមាត់​ពញ្ញាក់​ Fan ច្រើន​ដង​មក​ហើយ។ ប៉ុន្តែ​ថ្មីៗ​នាង​បាន​លេច​មុខ​ជាថ្មី​ ជាមួយ​រូប​ថត​ដែល​ថត​ជិតៗ ច្បាស់ៗបំផុត​ ដែលអាច​បញ្ជាក់​ថា​ ទោះ​បី​អាយុ​ជាង​ ៣០​ឆ្នាំ និង​មាន​កូន​ ២​ក៏ដោយ ក៏​នាង​នៅ​តែ​មាន​សម្រស់​ទាក់ទាញ​បែប​យុវវ័យក្មេង​ខ្ចី។ ថត​កាន់​តែ​ជិត​បែប​នេះ​ រឹត​តែធ្វើ​ឲ្យ​មហាជន​ចាប់​អារម្មណ៍​ថា​ នាង​មាន​មុខ​មាតត់​ស្រដៀង​នឹង​តារាសម្ដែង​ Han Hyo Joo៕

Jiyoon
Han Hyo Joo

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី