រឿង​ខ្លះៗ​ទាក់ទង​នឹង​ក្រុម​លើក​មឈូស​រាំរែក​ ដែល​កំពុង​ល្បី​ក្នុង​បណ្ដាញសង្គម​កម្ពុជា

  • 2020-03-31 00:39:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​មួយ​រយៈ​ចុង​ក្រោយ​នេះ មាន​ការ​ចែកចាយ​នូវ​វីដេអូ​ អំពី​ ក្រុម​លើក​មឈូស​រាំរែក​នៅ​ក្នុង​ពិធី​បុណ្យ​សព​នៅ​តំបន់​អាហ្វ្រិក។ តាមពិត​ទៅ​ ពួក​គេ​ទាំង​នោះ កំពុង​តែ​បម្រើ​ការ​នៅ​សេវា​កម្ម​បុណ្យ​សព​នៅ​ប្រទេស​ហ្គាណា នា​ភាគ​ខាង​លិច​ប្រទេស​អាហ្វ្រិក។

តាម​ការ​ធ្វើ​ប្រជាជន​ហ្គាណា​បទសម្ភាសន៍​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​អាមេរិក AP បាន​ឲ្យ​ដឹង​ថា ទម្លាប់​នៃ​ការ​ធ្វើ​បុណ្យ​សព អម​ដោយ​ក្រុម​រាំរែក​នេះ​មិនមែន​ជា​ប្រពៃណី ទំនៀមទម្លាប់ ឬ ពិធី​សាសនា នោះ​ទេ តែ​ជា​ការ​និយម​ចូលចិត្ត​របស់​មនុស្ស​ពី​មួយ​ ទៅ​មួយ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ខាង​លើ​ដដែល​បាន​បង្ហាញ​ប្រាប់​ថា ពិធី​បុណ្យ​សព​លក្ខណៈ​សប្បាយ​ទាន់​សម័យ​នេះ កើត​ឡើង​ពី​ក្រុម​តូច​មួយ រហូត​បង្កើត​ទៅ​ជា​ក្រុមហ៊ុន​ជា​ច្រើន​ នៅ​ទូទាំង​ប្រទេស​ហ្គាណា។ ចំពោះ​តម្លៃ​វិញ​អាច​ខុស​គ្នា​តាម​ក្រុមហ៊ុន​នីមួយៗ តែ​ក្រុមហ៊ុន​បង្ហាញ​ក្នុង​វីដេអូ​ AP វិញ យក​តម្លៃ​តាម​ម៉ូដ​សំលៀកបំពាក់។

ចំពោះ​មូលហេតុ​ដែល​ជនជាតិ​ហ្គាណា​ទទួល​យក​នូវ​ពិធី​បុណ្យ​សព​គឺ​ដោយសារ​តែ​ចង់​ជូនដំណើរ​សាច់ញាតិ​របស់​គេ​ ជាមួយ​នឹង​ពិធី​រាំរែក​សប្បាយៗ​ អម​ដោយ​ភ្លេង​កន្ត្រាក់​អារម្មណ៍ នេះ​បើ​តាម​ការ​យក​ព័ត៌មាន​របស់​បណ្ដាញ​សារព័ត៌មាន​អង់គ្លេស BBC។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មាន​មតិ​ខ្លះ​យល់​ឃើញ​ថា កំណើន​នៃ​ការ​ផ្ដល់​សេវាកម្ម​នេះ​ធ្វើ​ឲ្យ​សមាជិក​គ្រួសារ​ខ្លះ​មិន​សូវ​សប្បាយ​ចិត្ត​ប៉ុន្មាន​ទេ ខណៈ​ធ្លាប់​មាន​ការ​ភ្លាំងភ្លាត់​ពី​ស្នៀត​ក្បាច់​រាំ ដែល​ធ្វើ​ឲ្យ​ជ្រុះ​មឈូស​ចេញ​សព​មក កាល​ពី​ពេល​កន្លង​ទៅ៕

វីដេអូ​របស់ BBC៖

វីដេអូ​របស់ AP៖

វីដេអូ​ក្រុម​លើក​មឈូស​រាំរែក​ធ្វើ​ឲ្យ​ជ្រុះ​សព៖

អត្ថបទ៖ ហ៊ីម រស្មី