ជនបរទេសណា ដែលមានវិជ្ជមានកូវិដ១៩ច្រើនជាងគេនៅម្ពុជា?

  • 2020-03-31 05:03:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រប់គ្នាដឹងហើយថា ជំងឺកូវិដ១៩ កំពុងរីករាលដាលនៅលើពិភពលោក ហើយបានធ្វើអោយមានអ្នកឆ្លងនិងស្លាប់ដោយសារជំងឺនេះមិនតិចនោះទេ ដែលនេះជាការព្រួយបារម្ភរបស់ប្រទេសនីមួយៗ ក៏ដូចជាពិភពលោកទាំងមូល ។​ ដោយឡែកនៅម្ពុជាវិញ ក៏មានការកើនឡើងនៃអ្នកឆ្លងជំងឺកូវិដ១៩ដែរ ក្នុងនោះខេត្តមួយចំនួនបានរងផលប៉ះ ពាល់ដោយសាឥទ្ធិពលនៃជំងឺនេះ ហើយសម្រាប់ជនបរទេសដែលបានឆ្លងជំងឺកូវិដ១៩នៅកម្ពុជាច្រើនជាងគេគឺប្រទេសបារាំង រួមជាមួយជនជាតិផ្សេងៗទៀត បូករួមទាំងខ្មែរផងនោះគិតត្រឹមព្រឹកថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០​ក្រសួងសុខាភិបាល​ បាន​ប្រកាសពី​លទ្ធផល​វិជ្ជមាន​ COVID-19 ២ករណី​បន្ថែមទៀតនៅ​ខេត្តសៀមរាប ដែលជាម្តាយ និងកូន ហើយ​ក៏ជាភរិយារបស់អ្នកជំងឺម្នាក់​ដែល​កំពុង​សម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត។ សរុបមកដល់ពេលនេះ អ្នកឆ្លងនៅ​កម្ពុជា​មាន​១០៩ករណី និង​សះស្បើយ​២៣ករណីក្នុងនោះមានដូចជា៖

  • ខ្មែរ សរុបចំនួន​ ៤៨នាក់់

  • ជនជាតិបារាំង មានចំនួន៣៧នាក់

  • ម៉ាឡេស៊ី ចំនួន១២នាក់

  • អង់គ្លេស ចំនួន៥នាក់

  • អាមេរិក ចំនួន២នាក់

  • ឥណ្ឌូនេស៊ី ចំនួន២នាក់

  • ចិន ចំនួន១នាក់

  • ​ កាណាដា ចំនួន១នាក់

  • បែលហ្សិក ចំនួ១នាក់

អត្ថបទ៖ Tep Sovannmoly