ក្រសួងធនធានទឹក ៖ អំឡុងដើមខែមេសា នឹងមានធ្លាក់កម្រិតខ្សោយ ទៅបង្គួរ

  • 2020-03-31 07:21:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី0១-០៧ ខែមេសា ឆ្នាំ២០២០ ដោយរយៈពេលនេះសីតុណ្ហភាពអប្បបរមាពី២៤-២៧អង្សាសេ និងអតិបរមាពី៣២-៣៧អង្សាសេ។

ក្រសួងក៏បានឲ្យដឹងថា នៅរយៈពេលនេះតំបន់មួយចំនួន នឹងមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅបង្គួរផងដែរ។ ទន្ទឹមនឹងការមានភ្លៀងធ្លាក់នេះ ក្រសួងក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចនឹងកើតមានចាប់ពីថ្ងៃទី០២-០៦ ខែមេសា។

សូមអានសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹកដូចខាងក្រោមនេះ

អត្ថបទ៖ Tep Sovannmoly