Wendy និង​ Rowoon នឹង​បញ្ចូលសំឡេង​រួមគ្នា តំណែងជាតួឯករឿង "Troll Wolrd Tour"

  • 2020-04-01 03:16:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹងល្អ សម្រាប់អ្នកគាំទ្ររបស់ Wendy (ក្រុម Red Velvet) និង Rowoon (ក្រុម SF9) ព្រោះថាឆាប់ៗនេះពួកគេនឹងមានការងារថ្មីរួមគ្នាក្នុងរឿង "Troll Wolrd Tour" របស់ក្រុមហ៊ុន DreamWorks។

នៅថ្ងៃទី ០១ ខែមេសានេះ Universal Pictures បានប្រកាសថា Wendy និង Rowoon នឹងបញ្ចូលសំឡេងជាតួអង្គឯកតួ Queen Poppy និង Branch ជាភាសាកូរ៉េ សម្រាប់រឿង «Trolls World Tour»។ រឿងនេះបង្ហាញពីការប្រកួតគ្នាក្នុងវិស័យតន្ត្រីរវាងដែនដីទាំង ៦រួមមាន៖ Pop, Funk, Classical, Techno, Country និង Rock។

ជម្រើសដែលជ្រើសយក Wendy មកបញ្ចូលសំឡេងនេះពិតជាស័ក្ដិសមបំផុត ស្របពេលនាងមានតួនាទីជាអ្នកច្រៀងសំខាន់ប្រចាំក្រុម ពិសេសទឹកដមរបស់នាងមានកម្លាំងខ្លាំងប្រកបដោយថាមពល ហើយក៏ត្រូវនឹងតួ Queen Poppy ដែលជាតួចូលចិត្តច្រៀង រាំ និងជាតួអង្គដែលមានឥទ្ធិពល ក៏ដូចជាសំខាន់បំផុតក្នុងរឿង។

Wendy (ក្រុម Red Velvet)

Wendy ក៏បាននិយាយដែរថា៖ «ខ្ញុំសប្បាយចិត្តណាស់ដែលឮថាសមាជិកRed Velvet នឹងមានវត្តមានក្នុង K-Pop troll ក្នុងរឿងនេះ។ សមាជិកទាំងអស់ក៏សប្បាយចិត្តនឹងការងារមួយនេះ ហើយសម្រាប់ខ្ញុំក៏នឹងប្រឹងឲ្យអស់ពីសមត្ថភាពទាំងតួរបស់ K-Pop troll និងតួ Queen Poppy»។

Rowoon (ក្រុម SF9)

ឯ Rowoon ដែលជាជើងថ្មី និងជាម្ចាស់តំណែង Rookie Actor Award សម្រាប់ការសម្ដែងរបស់លោកក្នុងរឿង «Extraordinary You» ក៏នឹងបញ្ចូលសំឡេងដើរតួ Branch។ ក្រៅពីសម្ដែងលោកក៏មានទេពកោសល្យខ្ពស់ក្នុងការច្រៀងដែរ។ លោកនិយាយថា៖ «ខ្ញុំមានឱកាសបានទាំងបញ្ចូលសំឡេង និងច្រៀងក្នុងរឿងតែមួយ ដូចនេះខ្ញុំក៏អាចសម្ដែងឲ្យកាន់តែល្អមើលបន្ថែមទៀត។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងទស្សនាដោយក្ដីរីករាយ»។

សូមបញ្ជាក់ផងដែរថា រឿងនេះនឹងចាប់បញ្ចាំងពីថ្ងៃទី ២៩ ខែមេសាតទៅ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី