យន្តហោះដឹកសម្ភារៈព្យាបាលកូវីដ១៩ ដែលជាជំនួយទី២របស់ចិន បានមកដល់កម្ពុជាហើយ

  • 2020-04-01 08:23:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្ភារៈព្យាបាលជំងឺកូវីដ១៩ ដែលជាជំនួយរបស់ចិន បានមកដល់ប្រទេសកម្ភុជាហើយ។

យន្តហោះមួយគ្រឿងប្រភេទIL-76 ដែលជាយន្តហោះរបស់កងទ័ពរំដោះប្រជាជនចិនដែលបានដឹកជញ្ជូនសម្ភារៈប្រយុទ្ធប្រឆាំងនឹងជម្ងឺCOVID-19 ដែលជាជំនួយលើកទី២ ជូនចំពោះភាគីកម្ពុជា ត្រូវបានចុះចតយ៉ាងជោគជ័យក្នុងអាកាសយានដ្ឋានរាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែមេសានេះ។

ក្នុងថ្ងៃនេះដែរ លោក Li Jingfeng អនុព័ន្ធយោធានៃស្ថានទូតចិនប្រចាំកម្ពុជា និងឯកឧត្តម នាយឧត្តមសេនីយ៍ ស៊ុំ សំណាង អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នៃក្រសួងការពារជាតិកម្ពុជា បានអញ្ជើញចូលរួមស្វាគមន៍ ព្រមទាំងបានបានរៀបចំពិធីប្រគល់ និងទទួលសម្ភារៈក្នុងអាកាសយានដ្ឋាននោះផ្ទាល់តែម្ដង។

ប្រភព ៖​ China Embassy in Cambodia

អត្ថបទ ៖ Art