លេចឭមកថា James ចាប់អារម្មណ៍ទៅលេងនៅ Premier League ជាមួយក្លឹបមធ្យមមួយ
- 2020-04-02 02:12:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លេចឭមកថា James ចាប់អារម្មណ៍ទៅលេងនៅ Premier League ជាមួយក្លឹបមធ្យមមួយ
ចន្លោះមិនឃើញ
ខ្សែបម្រើប្រយុទ្ធរបស់ Real Madrid កីឡាករ James Rodriguez ត្រូវបានរាយការណ៍ថាកំពុងសិក្សាត្រៀមផ្លាស់ទៅក្លឹប Everton នៃក្របខ័ណ្ឌ Premier League នៅរដូវក្ដៅនេះ។
កីឡាករសញ្ជាតិកូឡុំប៊ីបានត្រឡប់មកកាន់ Madrid វិញនៅរដូវក្ដៅមុន បន្ទាប់ពីបញ្ចប់ការខ្ចីជើងពីក្លឹប Bayern Munich រយៈពេល២ឆ្នាំ។ ប៉ុន្តែការមកដល់ក្លឹបដើមវិញ James ហាក់ពិបាកក្នុងការប្រជែងយកជម្រើសទីមួយវិញណាស់នៅកីឡដ្ឋាន Bernabeu រដូវកាលនេះ។
ជាមួយនឹងកុងត្រារបស់គេនឹងអស់នៅរដូវក្ដៅក្រោយ Madrid កំពុងសម្លឹងចង់ Rodriguez ដើម្បីបានប្រាក់ខ្លះ ខណៈដែរសាមីខ្លួនបង្ហាញបំណងទៅចូលរួមជាមួយគ្រូចាស់ Carlo Ancelotti នៅ Goodison Park។ នេះបើតាមកាសែតអេស្ប៉ាញ Marca។
James និង Ancelotti ធ្លាប់ធ្វើការជាមួយគ្នានៅ Real Madrid បានមួយឆ្នាំគឺនៅឆ្នាំ២០១៤។ ក្រៅពី Everton ក្លឹបអង់គ្លេសពីរទៀត Arsenal និង Wolves សុទ្ធតែមានចំណាប់អារម្មណ៍លើ Jamesដូចគ្នា៕