មាន Huawei P40 ពីរប្រភេទប៉ុណ្ណោះប្រើអេក្រង់ OLED របស់ Samsung

  • 2020-04-02 06:31:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Samsung Dispay គឺ​ជា​ក្រុមហ៊ុន​ផលិត​​បន្ទះ​អេក្រង់ OLED សម្រាប់​ស្មាតហ្វូន ដែល​ធំ​ជាង​គេ​ និង​ពេញ​និយម​ជាង​គេ​ក្នុង​លោក។ ក្រុមហ៊ុន​នេះ​​ផ្គត់ផ្គង់​អេក្រង់ OLED សម្រាប់​ស្មាតហ្វូន​រាប់​រយ​ម៉ូដែល រួម​មាន​ស្មាតហ្វូន​របស់ Huawei, OnePlus, OPPO, realme, vivo និង Xiaomi។ Huawei ត្រកូល P40 ដែល​ទើប​ប្រកាស​ចេញ​ថ្មីៗ​នេះ​ក៏​ប្រើ​ប្រាស់​អេក្រង់ OLED របស់ Samsung ផង​ដែរ។

P40 Pro, P40 និង P40 Pro+

ផ្អែក​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​កូរ៉េខាងត្បូង​ TheElec បាន​ឲ្យ​ដឹង​ថា Huawei បាន​ប្រើ​ប្រាស់​អេក្រង់ OLED របស់ Samsung ផ្ដាច់​មុខ​ជា​ពិសេស​នៅ​លើ​ម៉ូដែល P40 Pro+។ ចំណែក P40 Pro ប្រើ​ប្រាស់​អេក្រង់​របស់​ក្រុមហ៊ុន​ចិន BOE និង​ក្រុមហ៊ុន​​កូរ៉េ​ខាង​ត្បូង​ LG Display រួម​ជា​មួយ Samsung Display។ សម្រាប់ P40 វិញ​គឺ​មាន​ប្រើ​អេក្រង់​របស់ BOE ផ្ដាច់​មុខ។ នេះ​បង្ហាញ​ថា​ Huawei នៅ​តែ​​ពេញ​ចិត្ត​នូវ​អេក្រង់ OLED របស់ Samsung សម្រាប់​ស្មាតហ្វូន​តម្លៃ​ថ្លៃ​របស់​ខ្លួន ហើយ​អាច​មក​ពី​​អេក្រង់​ Samsung មាន​គុណភាព​ខ្ពស់ និង​មាន​​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ល្អ​ប្រសើរ។

Huawei P40 មាន​បំពាក់​អេក្រង់ OLED ទំហំ ៦,១១ អ៊ីញ ដែល​មាន​កម្រិត​បង្ហាញ​រូបភាព FHD+ ជា​មួយ Refresh Rate 60Hz។ P40 Pro និង P40 Pro+ ប្រើ​អេក្រង់ OLED ទំហំ ៦,៥៨ អ៊ីញ ដូច​គ្នា ដែល​អាច​បង្ហាញ​រូបភាព​កម្រិត ២៦៤០x១២០០ភីកសែល និង​មាន Refresh Rate 90Hz៕​

ប្រភព៖ Sammobile   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម