ជួបគ្រោះថ្នាក់ចរាចរណ៍ហើយ Bayern នៅតែដាក់ពិន័យ Boetang ទៀត
- 2020-04-02 11:42:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជួបគ្រោះថ្នាក់ចរាចរណ៍ហើយ Bayern នៅតែដាក់ពិន័យ Boetang ទៀត
ចន្លោះមិនឃើញ
ក្លឹប Bayern Munich បានចេញសេចក្ដីថ្លែងការណ៍ភ្លាមក្រោយពី ខ្សែការពារសញ្ជាតិអាល្លឺម៉ង់ Jerome Boetang ជួបគ្រោះថ្នាក់ចរាចរណ៍។ ខាងក្លឹបបានដាក់ពិន័យជាសាច់ប្រាក់លើកីឡាកររូប ដោយសារតែមិនបានសុំការអនុញ្ញាតពីក្លឹប មុននឹងចេញទៅមើលកូន ដែលកំពុងតែឈឺ។
នៅរដ្ឋ Baveria ដែលជាទីតាំងរបស់ក្លឹប Bayern Munich ត្រូវបានអាជ្ញាធរបិទ ដើម្បីទប់ស្កាត់នឹងជំងឺកូវីដ-១៩។ ខណៈ Boetang ចាកចេញពីក្រុង Munich ទៅមើលកូនដល់ Leipzig មានចម្ងាយជាង ៤៣០គីឡូម៉ែត្រពី Munich។
ក្នុងសេចក្ដីថ្លែងការណ៍នោះមានខ្លឹមសារថា៖ " Boetang បានចាកចេញពី Munich ដោយមិនប្រាប់ក្លឹបជាមុន ហើយចេញលើសពីព្រំដែនកំណត់ដោយក្លឹប ដែលស្របទៅនឹងការណែនាំរបស់អាជ្ញាធរ។ ដោយប្រកាន់ខ្ជាប់នូវភាពទំនួលខុសត្រូវ Bayern ផាកពិន័យ Boetang ហើយយកប្រាក់ទៅបរិច្ចាគទៅមន្ទីរពេទ្យនៅមុយនិច " ។
Boetang ព្រមបង់ប្រាក់ពិន័យ ប៉ុន្តែកីឡាកររូបនេះលើកឡើងថា ដោយសារតែទឹកចិត្តឪពុក ទើបសម្រេចទៅមើលកូនឈឺ។ កីឡាកររូបនេះយល់ថា៖ " ទៅមើលកូនកំពុងតែឈឺ ត្រូវការឪពុកទៅហើយ ចាប់បាច់សុំច្បាប់ពីក្លឹបអីទៀត " ៕