ទ័ពជើងទឹកអាមេរិក ដកតំណែងមេបញ្ជាការម្នាក់ ក្រោយចេញមុខរិះគន់រឿងដោះស្រាយ Covid-19

  • 2020-04-03 02:04:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មេ​បញ្ជាការ​នៃ​នាវា​ផ្ទុក​យន្ដហោះ USS Theodore Roosevelt ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​តំណែង​ហើយ​ក្រោយ​ពេល​ដែល​លោក​រិះគន់​ទ័ព​ជើង​ទឹក​អាមេរិក​ថា​មិន​បាន​ចេញ​វិធានការ​គ្រប់គ្រាន់​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ Covid-19 នៅ​លើ​នាវា។

នៅ​ក្នុ​ងលិខិត​មួយ មេបញ្ជាការ Brett Crozier បាន​ទទូច​ឲ្យ​ថ្នាក់​លើ​របស់​ខ្លួន​ចេញ​សកម្មភាព​ភ្លាម​ៗ​ដើម្បី​ការពារ​កុំ​ឲ្យ​កងទ័ព​អាមេរិក​របស់​ខ្លួន​ស្លាប់​នៅ​ពេល​មិន​មាន​សង្គ្រាម។ ផ្ទុយ​ទៅ​វិញ រដ្ឋមន្ត្រី​ស្ដីទី​កងទ័ព​ជើង​ទឹក​អាមេរិក Thomas Modly និយាយ​ថា​មេបញ្ជាការ​រូប​នេះ​បាន​អនុវត្ត​ការ​វិនិច្ឆ័យ​មិន​សម​រម្យ។ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ លោក Modly បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា មេបញ្ជាការ Crozier ត្រូវបាន​បណ្ដេញ​ចេញពី​តំណែង​ហើយ​ដោយ​ត្រូវ​ចោទ​ប្រកាន់​ថា​ធ្វើ​ឲ្យ​លេច​ធ្លាយ​លិខិត​ខាង​លើ​ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ។ លោក Modly បន្ថែម​ថា "លិខិត​នេះ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រលំ​ថា​កងទ័ព​ជើង​ទឹក​អាមេរិក មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​លោក។ វា​ធ្វើ​ឲ្យ​គេ​យល់​ថា ទ័ព​ជើង​ទឹក​មិន​បាន​ធ្វើ​អ្វី​សោះ រដ្ឋាភិបាល​មិន​បាន​ចេញ​មុខ​ដោះ​ស្រាយ។ រឿង​នេះ​មិន​ពិត​នោះ​ទេ។"

មេបញ្ជាការ Brett Crozier ដែលត្រូវបានដកតំណែង

គួរ​ឲ្យ​ដឹង​ថា មកទល់​ពេល​នេះ មាន​មនុស្ស​ជាង ១០០​នាក់​ហើយ​ដែល​បាន​ឆ្លង​វីរុស Covid-19 នៅ​លើ​នាវា។ ដោយ​ឡែក​អ្នក​ដែល​មិន​ទាន់​ឆ្លង​ជាង ៤ ពាន់​នាក់​ផ្សេង​ទៀត កំពុង​ដាក់​ខ្លួន​ឲ្យ​នៅ​ដោយ​ឡែក​នៅ​លើ​កោះ​ហ្គាំ តាម​ការ​បញ្ជា​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទពេញនិយម
អត្ថបទថ្មី